ចូលរួមរំលែកទុក្ខផង! ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន្ត ” លោក នី សាលឿន បានទទួលមរ ណៈភាពហើយ ក្រោយដឹងដំណឹងនេះ តារាសិល្បៈបានរំលែកទុក្ខថា….

តារាចម្រៀងជើងចាស់ លោក នី សាលឿន ដែលជាម្ចាស់បទ “ស្នេហ៍ក្នុងសុបិន្ត ” ត្រូវបានគណនីហ្វេសបុកមួយឈ្មោះ Prak Arun បានបញ្ចាក់ថា លោកបានទទួលមរ ណៈភាព នៅ

ទឹកដីអាមេរិកហើយ ដែលធ្វើឲ្យមហាជនពិតជាមានការសោកស្តាយជាខ្លាំង ជាពិសេសគឺអ្នកដែលចូលចិត្តស្តាប់ចម្រៀងរបស់លោក ដោយគណនីហ្វេសបុកខាងលើបានរៀបរាប់បន្ត

ទៀតថា: “ពិតជាសោកស្ដាយណាស់ មិនគួរអោយជឿរទេបង ទើបនិយាយគ្នាលេងថ្ងៃមុនសោះ បងនីសាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន នឹងដងស្ទឹងឡូវែល គាត់លារហូតហើយ 🙏

🙏🙏😭គមានថ្ងៃត្រឡប់”។ បន្ទាប់ពីមានការបង្ហោះពីគណនីហ្វេសប៊ុកខាងលើហើយ ក្រោយមកទៀត យើងក៏ឃើញមានអ្នកសិល្បៈមួយចំនួនដូចជា តារាចម្រៀងលោក ដួង វិរៈសិដ្ឋ និងលោក មាស សាលី ជាដើម ក៏បានបង្ហោះរូបភាព និងសារចូលរួមរំលែកទុក្ខ ទៅកាន់គ្រួសារតារាចម្រៀងជើងចាស់រូបនេះ ជាហូរហែផងដែរ៕

Related posts

Leave a Comment