កូនលាភ កូនជ័យថមមី និង សួស វីហ្សា រៀបចំកម្មវិធីបង្កក់កូនស្រី យ៉ាងអធិកអធម

គូស្វាមីភរិយា អ្នកនាង សួស វីហ្សា និងលោក ថមមី ចាប់តាំងពីទទួលបានសមាជិកថ្មីចូលមកក្នុងគ្រួសាររួចមក តារាប្រុសស្រីមួយ តែងតែបង្ហាញនៅការថ្នាក់ថ្នម មើលមើលថែ និងផ្ដល់ភាពកក់ក្ដៅទៅកាន់កូនស្រីបានយ៉ាងល្អគួរឲ្យសរសើរ។ ម្យ៉ាងវិញទៀត បើទោះបីកូនស្រីអ្នកទាំងពីរនៅក្មេង តែមើលទៅមុខមាត់ ពិតជាស្រស់ស្អាត ឃ្យូតគួរឲ្យក្នាញ់តាំងតែពីក្មេងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយមានកូន ជីវិតគ្រួសារតារាប្រុសស្រីមួយគូនេះ កាន់តែមានសុភមង្គលខ្លាំងជាងមុនទ្វេដង ចំណែកឯចំណងស្នេហាប្ដីប្រពន្ធ អ្នកនាង សួស វីហ្សា និងលោក ថមមី ក៏កាន់តែរឹងមាំជាងមុនផងដែរ។ ជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែឃើញ ប៉ាម៉ាក់សម័យថ្មីទាំងពីររូបនេះ បង្ហោះរូបភាពជុំគ្រួសារ បង្ហាញនៅស្នាមញញឹមយ៉ាងរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។

ជាក់ស្ដែង មកទល់ពេលនេះ អ្នកនាង សួស វីហ្សា សម្រាលកូនបាន ១ខែ ហើយថ្ងៃនេះផ្ទាល់ នាងនិងស្វាមី បានរៀបចំពីធីបង្កក់កូនស្រី ដោយបានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំ ដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់ មើលទៅស្រស់ស្អាត ប្រណីតតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពី រៀបចំរោងពិធីបង្កក់កូនរួចរាល់ ប្ដីប្រពន្ធមួយគូនេះ បានបញ្ចេញនៅអារម្មណ៍រំភើប និងសប្បាយរីករាយ ខណៈនេះជាលើកដំបូងសម្រាប់អ្នកទាំងពីរ ដែលបានរៀបចំកម្មវិធីបង្កក់កូនស្រីយ៉ាងដូច្នេះ៕

Related posts

Leave a Comment