ក្តៅៗ! ក្រោយខ្លាចរលកទី២នៃកូវីដ ១៩ នៅប្រទេសកម្ពុជា រដ្ឋាភិបាល សម្រេចបិទ និងផ្អាក KTV ក្លឹបកម្សាន្ត រោងភាពយន្ត សារមន្ទីរ សាលា ព្រមទាំង….

យោងតាមការឲ្យដឹងពីហ្វេសបុកផេច Sorn Sopheak-ស៊ន សុភក្រ្ត បានបញ្ជាក់ប្រាប់ថា: រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់ ដោយ

សម្រេចផ្អាក សម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត សារមន្ទីរ – សម្រេចផ្អាកសាលារដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ២អាទិត្យជាបណ្តោះអាសន្ន

ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ ចំពោះអ្នកដែលបានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេស និងគណះប្រតិភូហុងគ្រី – ផ្អាកលេងកីឡា និងហាត់ប្រាណ

ព្រមទាំងបិទការចេញចូលនៅពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន ក្រោយអង្គរង្ស និងជាគ្រូបង្វឹក បានចូលទៅបង្រៀន និងទាក់ទងជាមួយកីឡាករ និងបុគ្គលិកនៅទីនោះ!៕ សូមអានលិខិតផ្លូវការខាងក្រោមនេះ:

Related posts

Leave a Comment