មិនធម្មតា! លេចមុខតារាល្បីៗ សម្រុកចូលរួម ពិធីសម្ពោធហាងថ្មី របស់ ខេម យប់មិញ មើលទៅសប្បាយកប់…. (មានវីដេអូ)

តារាចម្រៀងប្រុសប្រចាំផលិតកម្ម Galaxy Navatra គឺលោក ខេម កំពុងតែទទួលបានការគាំទ្រជាខ្លាំង ក្រោយបានបញ្ចេញនៅបទចម្រៀងជាច្រើនរបស់ខ្លួននៅក្នុងផលិតកម្មមួយនេះ ជាក់ស្តែងរាល់បទចម្រៀង គឺមានចំនួនអ្នកចូលទស្សនាច្រើនៗ

ខ្ទង់លានឯនោះ ជាពិសេសពេលនេះ លោក ខេម ក៏កាន់តែមានរូបរាងសង្ហាមិនធម្មតាឡើយ។ ដោយលែកថ្មីៗនេះ លោក ខេម ក៏បានបើកមុខជំនួញថ្មីរបស់ខ្លួនមួយទៀត បើកភោជនីយដ្ឋាន ធី & វ៉ាយ (T&Y Restaurant) ហើយបានបើកដំណើរការ

ជាផ្លូវការ ដែលមានទីតំាងស្ថិតនៅ ដីលេខ ១០៦៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្រើដើមទុន រហូតជាង២០ម៉ឺន ដុល្លារ ឯណោះ។ ជាមួយនេះផងដែរ ក្នុងថ្ងៃសម្ពោធហាងថ្មីរបស់លោក ខេម គេសង្កេតឃើញមាន

ភ្ញៀវកិត្តិយសចូលរួមជាច្រើន មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ប៉ែន ចំរុង, កែវ វាសនា, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ចន ចាន់លក្ខិណា, អ៊ីណូ, វង្ស ដារ៉ារតនា

រួមនឹងតារា និងបុគ្គល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះទៅទស្សនាវីដេអូនៃកម្មវិធីនេះខាងក្រោមនេះ:

Related posts

Leave a Comment