នៅមុននេះបន្តិច ខណៈពេលលោកស្រី ទ្រី ដាណា និងពូម៉ៅ កំពុងធ្វើដំណើរលើផ្លូវជាតិដ៏ស្ងាត់មួយ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿង ក្រលាប់ធ្លាក់ទៅលើផ្លូវម្ខាងទៀត ខណៈពេលអ៊ុប្រុសម្នាក់ បានត្រឹមអង្គុយមើលរថយន្តរបស់ខ្លួន និងមានរបួស
តិចតួច។ ដោយឃើញបែបនេះ លោកស្រី ទ្រី ដាណា និងពូម៉ៅ បានចុះមកមើល នឹងសួរអ៊ុប្រុសម្ចាស់រថយន្តថា រថយន្តគាត់បានបែកកង់ ក៏ធ្លាក់ទៅផ្លូវម្ខាងទៀត ឥវ៉ាន់ពងមាន់ ពងទេ នឹងខូចអស់ហើយ ហើយ
រថយន្តគាត់ក៏ខូច គាត់កំពុងតែចាំរថយន្តស្ទួចមក។ ក្រោយបានដឹងបែបនេះ លោកស្រី ទ្រី ដាណា និងពូម៉ៅ បានសម្រេចចិត្តជូនអ៊ុប្រុសចំនួន ៥០០ដុល្លា ចេញថ្លៃស្ទូច ២០០ដុល្លា និងអោយកម្មករ
ស្ទួចរថយន្ត ១០០ដុល្លា ចែកគ្នាទេផង អ្វីដែលលោកស្រី ទ្រី ដាណា សប្បាយចិត្តនោះ គឺសុវត្តិភាពរបស់អ៊ុប្រុស ដែលមានជីវិតថ្លៃណាស់៕ សូមទស្សនាវីដេអូខាងក្រោមនេះ: