ថាមែនៗ! បងស្រី អូន សម្រេចបញ្ចេញវីដេអូកាម៉េរ៉ាសុវត្តិភាពបង្ហាញទាំងស្រុងអំពីរថយន្តដែលជិះមកបុកឡានលោកស្រី ទាំង ២ និងកង់បីមួយគ្រឿង និងភ្ជាប់ជាមួយសារថា… (មានវីដេអូ)

កាលពីយប់ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រី អូន សម្រស់ធម្មជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តទំនើបរបស់បងស្រី អូន ដែលចតចោលត្រូវបានរថយន្តផ្សេងមួយគ្រឿង បានមកបុកប៉ះ រហូតរងការខូចខាត តែត្រូវចំណាយលុយ

ដល់ទៅ ជិត ៤ម៉ឺនដុល្លា ដើម្បីជួសជុល តែបងស្រីអូន មិនខ្វល់ឡើយ សុំត្រឹមអោយរថយន្តបង្ក មានការទទួលខុសត្រូវ កុំអាងខ្សែ ហើយដូរមកជាលុយសំណងត្រឹម ៣ពាន់ដុល្លា ជួយដល់ម្តាយ និងបងប្រុស អ្នករត់កង់បី ដែលរងរបួ ស សម្រាកនៅមន្ទីរ

ពេទ្យ ហើយកង់បីក៏ខូចអស់ទៀត ដែលជាជនរងគ្រោះមួយភាគីទៀតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តែមួយជាមួយបងស្រីអូន។ ដោយលែកនៅមុននេះ បន្តិច បងស្រីអូន សម្រស់ធម្មជាតិ បានបង្ហោះវីដេអូកាម៉េរ៉ាសុវត្តិភាពអំពីគ្រោះថ្នាក់ចរាចរណ៍

ខាងលើនេះទាំងស្រុង អោយបងប្អូនជួយគិត និងផ្តល់យោលបល់ថាតើបែបណា និងភ្ជាប់ជាមួយសារថា: អ្នកឈលេីផ្លូវគឺចប់ហេីយ😭 សណាងរេចង្កូតមកបុកឡានខ្ញុំចុះបេីរេទៅបុកអ្នកឈរលេីផ្លូវតេីយ៉ាងមិចទៅ? ក្នុងនោះមានអ៊ុពិការភ្នែកម្នាក់ដែលអង្គុយ

នៅមាត់ផ្លូវគាត់ថាបេីបុកមកមែនគាត់មិនដឹងរត់ទៅណាទេ😭🙏🏻នេះជាហេតុដែលខ្ញុំមិនខឹងដែលបុកឡានខ្ញុំតែអ្វីដែលខឹងគឺហេតុអីមិនព្រមសងលុយការខូចខាតរបស់កង់បីនិងព្យាបាលគាត់? ខ្ញុំសុំអោយគាត់ទទួលខុសត្រូវ🙏🏻៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment