គាំទ្រទេ? មហាវិថីមួយនៅភ្នំពេញ តម្រូវឱ្យពលរដ្ឋធ្វើរបងផ្ទះរចនាបថតែមួយ លើកសោភ័ណភាពទីក្រុង

នៅថ្ងៃទី ២ ខែកក្កដា ២០២០ នេះរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់មុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់មុខក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំគម្រោងរៀបការ៉ូឡាថ្មី នឹងតម្រូវឱ្យបងប្អូនដែលមានផ្ទះដីតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចនោះក្រោមការប្រទានកម្មដីធ្លីរបស់រាជរដ្ឋាភិបាល ត្រូវធ្វើរបងផ្ទះតាមរចនាបថតែមួយដែលរដ្ឋបាលរាជធានីភ្នំពេញចេញគំរូឱ្យសាងសង់ ។

ការបញ្ជាក់បែបនេះធ្វើឡើង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ នៅពេលដែលឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌដូនពេញ មន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ដោយបានបញ្ចាប់ការស្ថាបនារួចរាល់ ១០០% ។

ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមទៀតថា ដើម្បីឱ្យមានសោភ័ណ្ឌភាពតាមដងវិថីនានា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបការ៉ូឡាថ្មីតាមមហាវិថីធំៗមួយចំនួនសម្រាប់អ្នកថ្មើរជើងក៏ដូចបងប្អូនជនពិការ អាចធ្វើដំណើរបានផងដែរ ៕

Related posts

Leave a Comment