កម្របានឃើញណាស់ រូបថតមង្គលការកំពូលតារាចម្រៀង ព្រាប សុវត្ថិ

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយអ្នកនាង ឡុង ស្រីមុំ តាំងពីកំឡុងឆ្នាំ ១៩៩៧ មកម្ល៉េះ ដោយរហូតមកដល់បច្ចុប្បន្ន លោក និង ភរិយាទទួលបានចំណងដៃកូនប្រុសដ៏សង្ហាៗ ៣ រូប និង ជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលកូនច្បងប្រុសរបស់លោកមានឈ្មោះថា សុវត្ថិ មុនីវណ្ណ , កូនប្រុសទីឈ្មោះ សុវត្ថិ មុនីនាគ និង កូនប្រុសពៅឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ ។

ថ្វីដ្បិតថាកំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានរៀបការប្រពន្ធជាងម្ភៃឆ្នាំក៏ពិតមែន ហើយថែមទាំងមានកូនប្រុសធំពេញកំលោះទន្ទឹមខ្លួនទៀត ប៉ុន្ដែលោក នៅតែអាចឈរជើងយ៉ាងរឹងមាំ បន្តក្ដោបបានប្រជាប្រិយភាពច្រើនសន្ធឹកសន្ធាប់ពីមហាជន ក៏ដូចជាក្ដាប់បានទីផ្សារការងារច្រើនហូរហៀនៅក្នុងវិស័យសិល្បៈមិនស្រក់ស្រុតឡើយ ។

 

ត្រឡប់ទៅអតីតកាលវិញ ជឿជាក់ថាយុវវ័យស្រករមុនៗ និង ក្រោយៗមួយចំនួនដែលស្រឡាញ់ចូលចិត្តស្ដាប់បទចម្រៀងរបស់លោក ព្រាប សុវត្ថិ កម្រនឹងបានឃើញទិដ្ឋភាពថ្ងៃមង្គលការរបស់លោកពីមុនមកណាស់ ព្រោះថាកាលពីសម័យនោះ គ្មានបណ្ដាញសង្គមសម្បូរបែបសម្រាប់បង្ហោះចែកចាយបន្តគ្នាដូចសម័យនេះឡើយ ។ ដោយឡែកស្រាប់តែថ្មីៗនេះ មានរូបថតថ្ងៃមង្គលការរបស់កំពូលតារាចម្រៀងប្រុសវ័យ ៤៥ ឆ្នាំខាងលើ និង ភរិយា

Related posts

Leave a Comment