កាន់តែចាស់ កាន់តែខ្ញី សុខ ពិសី ទោះបីតែងខ្លួនបែបណា ក៏មើលទៅឃើញស្អាតខ្លាំង

សុខ ពិសី គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិង មានឈ្មោះល្បីលំដាប់ជួរមុខម្នាក់ នៅក្នុងប្រទេសកម្ពុជាមួយរូប ដែលទទួល បានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗជាច្រើននាក់។

ជាការពិតណាស់ ក្រៅពីមានអាជីពជាតារាចម្រៀងដ៏មានទេពកោសល្យហើយ ម្ចាស់បទ «ស្រលាញ់បងមេ្តចឈឺចាប់ម្ល៉េះ» រូបនេះក៏មានសម្រស់ស្រស់ស្អាតខ្លាំងមិនធម្មតា ចំណែកឯរូបរាងវិញក៏តូចច្រឡឹងគួរឲ្យស្រលាញ់ណាស់ ទោះបីជាបច្ចុប្បន្ននេះ កញ្ញាមានអាយុរាងជ្រេហើយក្តីក៏ដោយចុះ។

ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ សុខ ពិសី បានថតរូប ដោយស្លៀករ៉ូបពណ៍ស និងអង្គុយនៅលើសាឡុង ជាមួយទឹកមុខញញឹមពព្រាយ ដែលបង្ហាញពីភាពស្រស់ស្រាយ តាមរយៈរូបភាពមួយសន្លឹក ស្អាតឥតខ្ចោះផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនក៏នាំគ្នា និយាយសរសើរអាយដលខ្លួន ក្រៅពីមានសម្លេងពីរោះ ក្រអួនក្រអៅអាចបំពេរអារម្មណ៍អ្នកគាំទ្រហើយ ថែមទាំងមានសម្រស់ស្រស់ស្អាត ឃ្យូត គួរឲ្យស្រលាញ់ថែមទៀតផង៕

Related posts

Leave a Comment