សម្រាលកូនជិត១ខែ សួស វីហ្សា និងស្វាមី បង្ហាញរូបជុំគ្រួសារ យ៉ាងមានក្តីសុខ

កាលពីថ្ងៃទី ០៩ ខែ តុលាកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ សួស វីហ្សា ក៏បានសម្រាលបានកូនស្រីម្នាក់ ដែលមានមុខមាត់គួរឲ្យក្នាញ់ និងបានដាក់ឈ្មោះឲ្យយ៉ាងពីរោះថែមទៀតផង។

ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីទទួលបានកូនស្រីទុកជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេរួចមក យើងសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ កាន់តែមានសុភមង្គលក្នុងគ្រួសារខ្លាំងជាងមុនគួរឲ្យកត់សម្គាល់។

ជាពិសេស ថ្មីៗនេះ សួស វីហ្សា និងស្វាមី លោក ថម មី ក៏ទើបតែបានបង្ហោះរូបជាច្រើនសន្លឹក ដែលថតបែបជាលក្ខណៈជុំគ្រួសារ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្រាយ អង្គុយបីកូនស្រីនៅនឹងដៃដោយការថ្នាក់់ថ្នម បង្ហាញក្ដីស្រលាញ់ និងស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ពោរពេញទៅដោយក្ដីសុខខ្លាំងមិនចាញ់រាល់ដងនោះឡើយ។ ដែលរូបទាំងនោះ អ្នកណាៗឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចគ្នាដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះ ពេលដែលហ្វេនៗបានឃើញហើយ គេក៏នាំគ្នាធ្វើការចែករំលែកជាមួយពាក្យពេចន៍ល្អៗ និយាយសរសើរពីជីវិតគ្រួសារដ៏សែនមានសុភមង្គលរបស់តារាស្រីរូបនេះ ជាហូរហែផងដែរ៕

Related posts

Leave a Comment