នៅមានទេមនុស្សបែបនេះ! យប់មិញឡាន បងស្រី អូន ត្រូវគេបុកខូចទាំង ២ តែគាត់មិនទារសំណង តែចង់អោយអ្នកបើកឡានបង្ក ចូលមកទទួលខុសត្រូវ និងជួយកូនអ៊ុស្រីម្ចាស់កង់៣ ដែលត្រូវគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ហើយ… (មានវីដេអូ)

កាលពីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រី អូន សម្រស់ធម្មជាតិ Sunnary Nuon ដែលកំពុងនៅឯសៀមរាប បានជួបគ្រោះថ្នាក់ចរាច រណ៍ ដោយមានរថយន្តមួយគ្រឿងបានជិះមកបុករថយន្តទាំង ២ របស់លោកស្រី ដែលកំពុងតែចត រួម

មានម៉ាក lexus rx300 (បែកស្ទុបក្រោយមួយចំហៀង) និងម៉ាក់ land cruiser (បែកកញ្ចក់) បង្កអោយមានការភ្ជាក់ផ្អើលជាខ្លាំង។ ក្នុងហេតុការណ៍នេះ មានរថយន្តរបស់ បងស្រី អូន សម្រស់ធម្មជាតិ ២គ្រឿង ត្រូវខូច, រថយន្ត ១គ្រឿងផ្សេង

ទៀត និងកង់បីមួយគ្រឿង (អ្នកបើកកង់បីរងរបួ សបញ្ជូនទៅពេទ្យភ្លាមៗ) ចំនែកឯអ្នកបង្កបានចាកចេញពីកន្លែងកើតហេតុ ធ្វើអោយបងស្រី អូន សម្រស់ធម្មជាតិ មានការហួសចិត្ត និងភ្ជាប់ជាមួយសារថា: បុកឡានខ្ញុំខូច2បុកកង់បីផងឥលូវមិន

សំរួលទេទាំងដែលខ្ញុំមិនទារសំណងហួសហេតុ – ម៉ោងជិត6ភ្លឺហេីយមិនទាន់បានគេងដោយសារមនុស្សគ្មានបេះដូង បុកគេហេីយមិនព្រមសងសំណង😡ឡានខ្ញុំខូច2គ្រឿងធ្វេីអស់ប្រហែល40000ដុល្លា

ខ្ញុំមានលុយធ្វេីតែកង់បីគ្នាអត់ណាស់ម្ដាយអ្នកអនាម័យឈឺទៀតតេីមិនអាណិតគាត់ទេ?😡ខញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ😡៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment