ថាមែនៗ! ក្រោយឃើញវីដេអូ លោក K01 កាន់ដំបង ដេញគំរា មអ្នកបើកបរបញ្ជ្រាស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបោះសម្តីថា…. (មានវីដេអូ)

ប្រិយមិត្តច្បាស់ជាទទួលជ្រាបហើយថា នៅថ្ងៃនេះ លោក K01 បានបញ្ចេញសកម្មភាពមិនពេញចិត្តចំពោះអ្នកជិះបញ្ជ្រាស់ផ្លូវ ដោយលោកបានប្រើប្រាស់ដំបង ស្រែកគំរាមដល់អ្នកបើកបរបញ្ជ្រាស់ទាំងអស់បើកត្រលប់ក្រោយវិញ ដោយក្នុងនោះមានមតិមួយ

ចំនួនថាដូចជាជ្រុលពេក ហើយខ្លះក៏គាំទ្រផងដែរ។ ដោយលែកសម្រាប់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានចេញមកផ្តល់ជាមតិជុំវិញបញ្ហាលោក K01 ថា: ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះ

បញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់

ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )។ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្
ទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី៦ ខែដល់ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១ លាន ទៅ ៤លាន រៀល៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment