អីយ៉ា កូនខ្មែរនៅកូរ៉េ ច្រៀងបទ ពឺតៗ របស់ ខេមរៈ សិរីមន្ត លឺទៅជា បឿនថាបឿន ស្រាប់តែលោក ខេមរៈ សិរីមន្ត ពោលពាក្យថា (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្តាប់បទថ្មីរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត គឺបទ “ពឺតៗ” ជាមិនខាន ដែលជាបទចម្រៀងញាក់ មានលាយជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ

ហើយមកដល់ពេលនេះផងដែរ មួយបទនេះមានចំនួនអ្នកចូលទស្សនាដល់ទៅជិត 6 លានដងទៅហើយ ដែលនេះជាចំនួនលេខដ៏ច្រើន និងអាចចាត់ទុក្ខថាជាបទដ៏ល្បីរបស់លោក ខេមរៈ សិរីមន្ត ផងដែរ។

ដោយលែក បទ “ពឺតៗ” របស់លោក ខេមរៈ សិរីមន្ត ក៏ត្រូវបានកូនខ្មែររស់នៅប្រទេសកូរ៉េ គឺ E E ក៏បានយកទៅច្រៀងផងដែរ ទោះបីជាកញ្ញាច្រៀងមិនសូវច្បាស់ ហើយជាកូនខ្មែរដែលស្រលាញ់ភាសាខ្មែរ ខិតខំរៀនរបស់ហូតអាចនិយាយបានខ្លះៗ

ស្រាប់តែពេលច្រៀងបទ “ពឺតៗ” ទៅជាចេញ “បឿនថាបឿន” ទៅវិញ។ ជាក់ស្តែង លោក ខេមរៈ សិរីមន្ត បាននិយាយពាក្យនេះទៅកាន់កូនកូរ៉េ EE ថា “Fan នៅកូរ៉េរៀនច្រៀង ហេហេ 😆”៕ តោះទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment