ធ្លាក់ថ្លើមក្តុក! បុរស២នាក់ បង្ហាញចង្កៀងទិព្ធអាឡាដាំង បុរសម្នាក់ជាវេជ្ជបណ្ឌិត ដកលុយជិត១សែនដុល្លាទិញភ្លាម ចុងក្រោយបានដឹងការពិត គាំងគ្មានពាក្យស្តី….

វេជ្ជបណ្ឌិតម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះថា ឡេក ខាន បានចាញ់បោកបុរសពីរនាក់ ដោយចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ទិញចង្កៀងទិព្ធអាឡាដាំង។យោងតាមសម្ដីរបស់លោក អាមីត រ៉ាយ ជាមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា វេជ្ជបណ្ឌិតមួយរូបខាងលើនេះ បានវិលត្រលប់ពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មកកាន់ទឹកដីប្រទេសឥណ្ឌាវិញ និងបានជួបជាមួយនឹងជនឆបោកទាំងពីរ នៅពេលដែលចាប់ផ្ដើមព្យាបាលម្ដាយរបស់ពួកគេនៅផ្ទះ។ ហើយការព្យាបាលបានបន្ដអស់រយៈពេលជាង

មួយខែ រហូតដល់មានថ្ងៃមួយ ជនឆបោកទាំងពីរ បានប្រាប់វេជ្ជបណ្ឌិត ពីរឿងរ៉ាវដ៏ចម្លែកមួយ ដោយអះអាងថាមាន គ្រូមន្ដអាគមចេញពីក្នុងចង្កៀងទិព្ធបង្ហាញខ្លួននៅផ្ទះរបស់ពួកគេ។ បន្ទាប់មកទៀត ជនឆបោកទាំងពីរ បានស្នើសុំឲ្យវេជ្ជបណ្ឌិតជួបគ្នា ជាមួយនឹងគ្រូមន្ដអាគមតែម្ដង។

លុះថ្ងៃជួបគ្នាឈានមកដល់ គ្រូមន្ដអាគមពិតជាបានបង្ហាញខ្លួនឲ្យវេជ្ជបណ្ឌិតឃើញពិតមែន ហើយវេជ្ជបណ្ឌិតមិនអាចកំណត់អត្តសញ្ញាណថាជានរណាឡើយ។ ក្រោយមក ជនឆបោកទាំងពីរ បានលួងលោមវេជ្ជបណ្ឌិតឲ្យទិញចង្កៀងទិព្ធពីពួកគេ ក្នុងតម្លៃ៧លានរ៉ូពី (ប្រមាណ៩៤,៣០០ដុល្លារអាមេរិក) និងអះអាងថា ចង្កៀងនេះនឹងនាំមកនូវសុខភាពល្អ សំណាងល្អ រួមទាំងទ្រព្យសម្បត្តិហូរហៀរផងដែរ។

ហើយក្រោយពីទិញរួចមក ទើបវេជ្ជបណ្ឌិតដឹងថា ចង្កៀងគ្មានគ្រូមន្ដអាគមឡើយ ដែលវាគ្រាន់តែជាចង្កៀងធម្មតា ហើយតាមពិតទៅគ្រូមន្ដអាគមដែលបង្ហាញខ្លួនក្នុងថ្ងៃនោះ គឺជាម្នាក់ក្នុងចំណោមជនឆបោកទាំងពីរប៉ុណ្ណោះ។យ៉ាងណាមិញ ក្រុមប៉ូលិស បានធ្វើការចាប់ខ្លួនជនឆបោកទាំងពីរបានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ហើយជុំវិញករណីឆបោកនេះ ក៏មិនមែនជាលើកទីមួយរបស់ពួកគេដែរ៕

Related posts

Leave a Comment