អ្នកស្រី ពាន់ ភួងបុប្ផា ថា តារាសម្ដែង សឿ សុធារ៉ា អស់ភាពក្រមុំ ទើបមិនអាចជ្រើសយកឲ្យសម្ដែងជាតួឯករឿង ស្នាមស្មេហ៍សមុទ្ររាម វគ្គ២ បាន ជាពិសេសគឺ….

រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលបានចាក់បញ្ចាំងកាលពី ១៧ ឆ្នាំ ដោយមានអ្នកនិពន្ធ និងដឹកនាំសម្ដែង ដោយអ្នកនាង ពាន់ ភួងបុប្ផា និងមានតួសម្តែងដូចជា អ្នកនាង សឿ សុធារ៉ា និងលោក ញ៉ែម សុគន្ធ ដោយរឿងនេះពិតជាទទួលបានការ

គាំទ្រជាខ្លាំង កាលពី១៧ ឆ្នាំមុន ហើយនៅពេលនេះ អ្នកនាង ពាន់ ភួងបុប្ផា បានប្រកាសថានិងចាប់ផ្តើមថតរឿងនេះសារជាថ្មីផងដែរ តែតួឯកស្រី គឺមិនមែនជា អ្នកនាង សឿ សុធារ៉ា ទៀតទេ។

ដោយយោងតាមការសំភាសន៍របស់សារព័ត៌មាន Fresh News ជាមួយ អ្នកនាង ពាន់ ភួងបុប្ផា បានឲ្យដឹងថា: ១៧ឆ្នាំមុន និង១៧ឆ្នាំនេះ គាត់ (សឿ សុធារ៉ា) មិនអាចដើរតួបានទៀតទេ គាត់អស់ភាពក្រមុំហើយ រឿងហ្នឹងងាយយល់ទេ..! ព្រោះមិន

អាចយកតួដដែលៗមកសម្ដែងបានទេ។ ពី១៧ឆ្នាំមុនគាត់អាចកែសម្ផស្ស គាត់កែកុនច្រើនហើយ មិនអាចដូចមុនទេ ហើយក៏មិនមែនរំលង៣ទៅ៤ឆ្នាំនោះដែរ…។ ទោះជាកុនគេនៅប្រទេសចិន ក៏គេដូរតួដែរ… រឿងអ៊ូខុង ក៏គេដូរតួថ្មីអស់ដែរ..!។

យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មី ទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនា គឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ..! គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង..!»៕

Related posts

Leave a Comment