មើលអោយហើយទៅ! ពេលឆាតសួរអ្នកលក់អនឡាញ រ៉ូបក្នុងរូបនឹងស្អាតណាស់ ដូចចឹងម៉ងនៅក្រៅ ដល់ពេលទិញមក បានត្រឹមហួសចិត្ត និងពោលពាក្យថា….

មានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមហ្វេសបុក ក្រោយពីមានអ្នកទិញខោអាវមានគណនីហ្វេសបុកឈ្មោះ កែវ៚ រត្ថា៚ បានរៀបរាប់ថា: ផ្ញើរជូនអ្នកលក់online មួយចំនួនកុំចង់បានលុយគេដល់ថ្នាក់ហ្នឹងអី

វាមិនល្អមើលទេ ត្រូវចាំថាគេមានលុយទិញ គេមិនមែនទៅសុំអ្នកឯងទេ 👉បញ្ជាក់ពេលទិញ÷ អ្នកទិញ: កម្ពស់ខ្ញុំ…cm គីឡូខ្ញុំ…kg – អ្នកលក់:ចា៎- អ្នកទិញ:ឆែកនិងគឺឆែកខាង ហាមផ្ញើរឆែកចំកណ្តាលអោយ

– អ្នកលក់:ចា៎ដូចរូបបេះបិទចឹង 👉 ដល់ពេលចុងក្រោយ រ៉ូបខ្ញុំ free size ទាំងអស់ហ្នឹង ម៉ែអាថ្លែនហ្ហើយ ទោះសើចក៏សើចមិនចេញ ធ្វើស៊ីសាហាវ សុំសរសើរហ្មង វាមិនច្រើនទេប៉ុណ្ណឹងៗនោះ – បញ្ជាក់អ្នកអ្នកគ្មានខ្លួនហាមរើសដាក់៕

Related posts

Leave a Comment