ប្រែប្រួល១៨០ដឺក្រេ ពីជីវិតមានប្តី និងពេលសម្រេចចិត្តបែកពីប្តី របស់មេម៉ាយម្នាក់ដ៏ស្រស់ស្អាត ថែមទាំងទម្លា យប្រវតិ្តរបស់ខ្លួនថា ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែ

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ទ្រី សុគន្ធារី  បានរៀបរាប់ពីជីវិតជាប្រពន្ធ ក៏ដូចជាបង្ហាញរូបសម្រស់ខ្លួនកាលពីនៅមានគ្រួសារ និងពេលបែកគ្នា ដោយក្នុងខ្លឹមសារចង់ឱ្យស្រ្តីគ្រប់រូបចេះស្រលាញ់មើលថែរក្សាខ្លួនឯងឱ្យបានច្រើន ទោះបីជាមានគ្រួសារហើយក៏ដោយ។

មនុស្សស្រីភាគច្រើនតែងតែមានការផ្លាស់ប្តូរទម្លាប់ ការរស់នៅនៅពេលដែលមានគ្រួសារ ដោយសារតែត្រូវបែងចែកពេលវេលាសម្រាប់ស្វាមី និងការមើលថែផ្ទះសំបែងផ្សេងៗ ជាពិសេសស្រ្តីក៏ស្ទើរតែផ្លាស់ប្តូររូបសម្រស់ទាំងស្រុង បន្ទាប់ពីមានកូនរួច ។ នេះជាអត្ថន័យសារទាំងស្រុង៖

ឃើញរូបខ្លួ នឯងកាលមុនចង់ខ្លាច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឱ្យតម្លៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី

រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន។ មនុស្សស្រីសម័ យឥឡូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់ ។ ត្រូវចាំ គ្មានមនុស្សស្រីចង់លែ ងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អ មានការទទួលខុសត្រូវលើគ្រួសារនោះ៕

Related posts

Leave a Comment