កម្រឃើញ នេះជាទិដ្ឋភាពក្នុងផ្ទះ នាយក្រឹម ទើបជួសជុលរួច ពិតជាធំស្អាតណាស់

កំពូលតារាកំប្លែង នាយក្រឹម ជាសិល្បករមួយរូបដែលជោគជ័យ លើវិស័យសិល្បៈ បើទោះបី តារារូបនេះឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏តារារូបនេះ នៅតែអាចទាញយកប្រជាប្រិយភាពខ្លាំងក្លាដដែល។ លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ។

បើងាកមកមើលជីវិតឯកជនវិញ ពេលនេះ រូបលោកកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹម បន្ទាប់ពីមានកូនភ្លោះស្រី២នាក់ គួរឲ្យស្រលាញ់រួចមក។ មិនតែប៉ុណ្ណោះ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ ជីវភាពតារាប្រុសរូបនេះ កាន់តែប្រសើរឡើង ក្នុងនោះដែរ តារាកំប្លែងជើងចាស់រូបនេះ ក៏បានរស់នៅក្នុងផ្ទះយ៉ាងស្កឹមស្កៃទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពជាច្រើន​ពីទិដ្ឋភាពក្នុងផ្ទះ ខណៈជួសជុលរួចរាល់មួយរយភាគរយ។ ក្រោយជុសជុលរួចរាល់ ឃើញថា ទិដ្ឋភាពក្នុងផ្ទះទាំងមូល មើលទៅពិតជាធំទូលាយ ស្រស់ស្អាតគួរឲ្យចង់រស់នៅតែម្ដង មិនតែប៉ុណ្ណោះគ្រប់បន្ទប់ និងខាងក្រៅផ្ទះ តារារូបនេះបានរៀបចំឡើងយ៉ាងស្អាត និងមានសណ្ដាប់ធ្នាប់ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ផ្ទះដែល នាយក្រឹម ទើបតែបង្ហោះលោកទើបតែជួសជុលរួចរាល់ជាស្ថាពរ ដើម្បីរស់នៅជុំគ្រួសារផងដែរ៕

Related posts

Leave a Comment