នេះជារូបភាព រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅធ្វើតេស្តរកវីរុសកូវីដ ១៩

ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើទៅដំណើរទៅកាន់មន្ទីរពេទ្យដើម្បីយកវត្ថុសំណាកធ្វើតេស្តរកវីរុសកូវីដ ១៩ បន្ទាប់ពីឯកឧត្ដមបានទទួលគាវរកិច្ចស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេស និង ពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី ៣ វិច្ឆិកា ២០២០​ មានផ្ទុកវីរុសកូវីដ ១៩ ។

យ៉ាងណាក្ដីលទ្ធផលធ្វើតេស្តបានបង្ហាញថាថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ គឺសុទ្ធតែអ​វិជ្ជ​មាន​នៃវីរុសនេះ ប៉ុន្តែអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំងអស់សរុបចំនួន ៦២៨ នាក់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ៥ វិច្ឆិកា ២០២០ នេះ ។ សូមបញ្ជាក់ថា លោក Peter Szijjarto រដ្ឋ​មន្ត្រី​​ការ​បរទេស និងពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​ហុងគ្រី បាន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ ក្រោយ​រូប​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ ក្រោយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា នេះ​បើ​តាម​មន្ត្រី​ប្រចាំ​ប្រទេស​ហុងគ្រី​បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​ពុធ ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ៕

Related posts

Leave a Comment