ឯកឧត្តម ខៀវ កាញ៉ារីទ្ធ លាន់មាត់សរសើរដល់យុវជនខ្មែរម្នាក់ ទោះបីមានជំងឺ autist តែមានឆន្ទៈខ្ពស់ មិនចុះចាញ់ក្នុងជីវិត ហើយ….

នរណាម្នាក់ក៏ប្រាថ្នាកើតមកចង់បានជីវិតដែលល្អ មិនស្គាល់ការលំបាក មានអ្វីៗគ្រប់បែបយ៉ាង ប៉ុន្តែមានរូបមានទុក្ខ នេះគឺជាច្បាប់របស់ធម្មជាតិទៅហើយ មានតែពាក្យទ្រាំង មានតែពាក្យលើកទឹកចិត្តខ្លួនឯង

និងមិនចុះចាញ់ តស៊ូសម្រេចអ្វីដែលយើងចង់បាន ទោះត្រូវជួបរឿងអ្វីក៏ដោយ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារអំពីការតស៊ូរបស់យុវជនខ្មែរម្នាក់ថា: គេជាមនុស្ស autist

តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកអោយបម្រើការងារនៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អមិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយ អ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ!៕

Related posts

Leave a Comment