យូរៗម្តង កញ្ញា វ៉ាន់ នីឡា លេងមួយទំហឹងក្នុងឈុតហែលទឹក បង្ហារាងដ៏សិចស៊ីមិនធម្មតា…

មួយរយៈចុងក្រោយមកនេះ បើទោះបីជា តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា មិនសូវបានបង្ហាញមុខ និងមិនសូវប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចកាលពីមុនទៀតក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីហ្វេនៗច្រើនដដែល ទៅលើការតុបតែងខ្លួន និងជីវិតរស់នៅប្រចាំថ្ងៃរបស់នាងផ្ទាល់តែម្ដង។

ជាពិសេស កាលពីពេលថ្មីៗនេះ វ៉ាន់ នីឡា ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួននៅលើបណ្ដាញសង្គម ដែលក្នុងនោះនាងបានបង្ហាញឲ្យឃើញ ពីសម្រស់ដ៏ស្រស់ស្អាតទាក់ទាញភ្នែកខ្លាំងមិនចាញ់រាល់ដងនោះឡើយ។ហើយអ្វីដែលមហាជន ក៏ដូចជាហ្វេនៗកាន់តែចាប់អារម្មណ៍ និងមើលសឹងមិនចង់ដាក់ភ្នែកនោះ គឺរូបទាំងនោះ

តារាស្រីរូបនេះ បានឈរកាច់រាងដ៏ស្រឡូនរបស់នាងយ៉ាងជឿជាក់ ក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់សខ្ចី ដើមទ្រូងដ៏ទ្រលុកទ្រលន់គួរឲ្យក្នាញ់ មើលទៅពិតជាស៊ិចស៊ីខ្លាំងតែម្ដង។យ៉ាងណាមិញ យូរៗម្ដង វ៉ាន់ នីឡា ស្លៀកឈុតបញ្ចេញសាច់ស៊ិចស៊ីមិនធម្មតាបែបនេះ ពិតជាធ្វើឲ្យអ្នកណាៗឃើញរូបទាំងនោះហើយ ក៏លាន់មាត់ពោលពាក្យសរសើរពីនាងគ្រប់គ្នាផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment