ប្រិយមិត្តច្បាស់ជាបាន ស្គាល់ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងទទួលបាន ការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព
ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ព្រមទាំងបានផ្ដល់ភាពរីករាយដល់ទស្សនិកជនជាច្រើន ផងដែរ ជាពិសេស នាយ ពាក់មី ក៏មានកូនៗដល់ទៅ ៣ នាក់ ហើយបានប្រលូកក្នុងវិស័យសិល្បៈតាំងពីក្មេងៗដូចលោកទៅហើយ។
ហើយនៅថ្ងៃនេះផងដែរ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី មានអារម្មណ៍រំភើបផង ក្តុកក្តួលផងបន្ទាប់ពីកូនប្រុស២ របស់លោកហៅ តួ បានហុយលុយចំនួន ១០០ដុល្លា ជូនដល់លោកជាប៉ាៗ
ក្រោយពីត្រលប់ពីថតជាមួយពូគ្រឿនរួចទាំងបីម៉ោង៦ព្រឹក ដល់ ៦ល្ងាច ហើយនាយ ពាក់មី បានពោលពាក្យថា: “ហាហា កូនតួ មកពីថត កុន បានលុយយកលុយអោយប៉ា 100 ដុល្លា”។
ក្រោយឃើញបែបនេះ មហាជនចូលមកខមិនថា: “យកឲ្យប៉ា 100ដុល្លា ទារប៉ាទិញរបស់របរអស់ 1000ដុល្លា” “ហាហា😆😆😆😆អោយប៉ាៗយកប្រពន្ធពី” “ល្អណាស់កូន” “ក្មួយក្មេងសោះចេះរកលុយហើយខ្ញុំវិញមួយថ្ងៃរកសឹងមិនបាន10$រៀនផង”៕