មានករណីមួយដែលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច បន្ទាប់ពីបានឃើញសកម្មភាពវីដេអូសុវត្តិភាព ថតបានសកម្មភាពបុរសម្នាក់ មានសតិមិនល្អ (ឆ្កួត) បានស្ទុះមកវា យ
អ៊ីម្នាក់កំពុងតែអូសរទេះលក់ពង់ទាកូន ពីមុខផង ពីក្រោយផង ឡើងខ្លាំងៗ ធ្វើអោយគាត់ភ័យខ្លាំង បានត្រឹមស្រែកអោយគេជួយ។ យ៉ាងណាដោយសារតែកន្លែងនោះមានមនុស្សច្រើនដែរ
ទើបបុរសសតិមិនល្អនោះ ប្រញាប់បញ្ចប់សកម្មភាពវា យទៅលើអ្នកលក់នោះ ហើយក៏មានឃើញបងប្រុសម្នាក់ឈប់ម៉ូតូ មកចង់ជួយផងដែរ។ ហេតុការណ៍នេះបានកើតឡើង
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅប៉ោយប៉ែត ហើយពេលនេះបុរសសតិមិនល្អរូបនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ដើម្បើរក្សាសុវត្តិភាពជូនប្រជាពលរដ្ឋ៕