ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានបង្ហោញខ្លួនថតរូបរបៀបកូនកម្លោះ កូនក្រមុំ ជាមួយ សុជាតា ហ្គោល សំអាងការ សាខាភ្នំពេញ។ ដោយក្នុងនោះ
ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានគ្រងក្នុងសំលៀកបំពាក់ជាច្រើនឈុត ដែលមើលទៅពិតជាប្លែកភ្នែក និងទាក់ទាញខ្លាំង ជាពិសេសគឺ ថៅកែពេជ្រ ទ្រី ដាណា តែម្តង ធ្វើឲ្យម្ចាស់ហាង អ្នកថត អ្នកតុបតែងមុខ សរសើរគ្រប់គ្នាតែម្តង។
ហើយក្រោយពីថតចប់រួចរាល់ ស្រាប់តែថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់ស្វាមីគឺ ពូម៉ៅ ដោយបានពោលពាក្យថា: ពេលខ្លះពួកយើងឈ្លោះគ្នាមែន តែពួកយើងនៅតែខ្វះគ្នាមិនបាន😂🤣មើលចុះពូម៉ៅនិងចែដាណាដូចសេ្នហាថ្មីថ្មោងទេណប់ៗ🤣😂 ថតអោយសំអាងការ សុជាតាហ្គោល ណាបងប្អូន៕