ចាក់ដោតខ្លាំង! ឧត្តមសេនីយ៍ ទី ចំរើនកុសល ទម្លា យរូបរថយន្តស្លាកលេខរដ្ឋចតនៅលើគំនូសផ្លូវរបស់អ្នកថ្មើរជើង ហើយបោះសម្តីថា…

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះរូបភាពរថយន្តចតនៅលើគំនូសផ្លូវរបស់អ្នកថ្មើរជើង ដោយឧត្តមសេនីយ៍ ទី ចំរើនកុសល បានរៀបរាប់ថា: ផ្ញើរជូនម្ចាស់រថយន្ត!

ប្រជាពលរដ្ឋម្នាក់បានផ្ញើរូបថតនេះមកខ្ញុំ គាត់ចង់ប្រាប់ថា រថយន្តស្លាកលេខរដ្ឋក្នុងរូបនេះបានចតនៅលើគំនូសព័ណ៌សឆ្នូតដាច់ៗដែលជាផ្លូវដើររបស់គាត់រាល់ថ្ងៃ។ បើនៅស្រុកគេវិញ

អ្នកថ្មើរជើងប្រាកដជាដើរឡើងលើរថយន្តនេះដើម្បីពួកគាត់ឆ្លងថ្នល់។ នាំគ្នាសែរចែកចាយដើម្បីឆាប់បានដឹងដល់ម្ចាស់រថយន្តស្លាកលេខរដ្ឋខាងលើផង 🙏។ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា:

មិនបាច់នៅស្រុកគេទេ ទោះនៅស្រុកខ្មែរក៏អាចដើរបានដែរ ច្បាប់ចរាចរណ៍ផ្លូវគោកមិនមានមាត្រាណាមួយហាមឃាត់ទេ – ស្រុក យើង សាកល្បង ហ្ចឹង មិន បាន ទេ បើ មិន បា ក់ ជើង បែ ក ក្បាល ឬក៏ ខ្វិ ន ដែរ លោកពូ – បេី ខ្ញុំ សុំ ដេីរ ឡេីង លេី ឡាន ដូច ស្រុក គេ បានអត់ 😁៕

Uncategorized

Related posts

Leave a Comment