ធ្ងន់កហើយ! បងប្រុសពិការរត់ PassApp ដែលកំពុងបង់រំលោះ ស៊យបានជិះទៅបុកឡានគេទំនើប ៥៧០ ហើយត្រូវគេអោយសងជាច្រើនដល់ទៅ… តែ…

កំសត់ណាស់បងប្រុសជាជនពិការម្នាក់ទិញPassApp បង់រំលោះដើម្បីប្រកបរបរចិញ្ចឹមជីវិត តែចៃដន្យបើកប៉ះបង៥៧០ ពណ៌ស បណ្ដាលឲ្យក្រលិតថ្នាំងទ្វារនិងខួចខាតបន្តិចបន្តួច ស្រាប់តែបង៥៧០ទារសំណង៣០០០ដុល្លារ តើឲ្យបងប្រុសជាជនពិការដោះស្រាយដោយរបៀបណាទៅបង៥៧០អើយ បងគួរយោគយល់អ្នកពិការខ្លះផងទៅ !!!

បងប្រុសជាជនពិការតស៊ូរត់PassAppជីវិតម្នាក់ឈ្មោះ ភួង សាម៉េត អាយុ២៨ឆ្នាំមានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨និង៤៥នាទីបានជួបហេតុការណ៍មួយគឺកង់បីរបស់គាត់ប៉ះគ្នា និងរថយន្ត៥៧០ កន្លែងកើតហេតុនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើឱ្យភាគីខាងឡាន៥៧០ក្រលិតទឹកថ្នាំ ហើយម្ចាស់ឡាន ទាមទារសំណងចំនួន ៣០០០ដុល្លា។

តាមប្រភពព័ត៌មានបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាបានដឹងនៅព្រឹកនេះថាហើយឥលូវនេះបងប្រុសជាជនពិការមិនមានលទ្ធិភាពសងភាគី៥៧០នូវទឹកប្រាក់ដ៏ច្រើនបែបនេះទេ។ ហើយប្រភពព័ត៌មានពីបងប្រុសជនពិការសូមឲ្យក្រុមការងារសារព័ត៌មានហង្សតូចយេីងជួយផ្សាយដោយសេចក្ដីអនុគ្រោះ។ សូមជម្រាបបង៥៧០ថា បងប្រុសជាជនពិការនោះទិញកង់បី(PassApp)បង់រំលោះទេ មេត្តាអធ្យាស្រ័យដល់គាត់ផង បើអាច៕

Related posts

Leave a Comment