បាត់មុខមួយរយៈ! តារាចម្រៀងសិ ចស៊ី និងស្អាតកាលពីមុន គឺ អ៊ុ គន្ធា ប្រែជាមានរូបរាងចាស់ មុខជាំ មានជំងឺក្នុងខ្លួន ១៨ ឆ្នាំ ហើយពេលនេះគាត់….

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា: អាណិតខ្លាំងណាស់😭អតីតតារាចម្រៀងសិចសុីគឺអ្នកនាងអ៊ុគន្ធាមានជំងឺសង្គមជាប់ខ្លួនចំនួន 18 ឆ្នាំមកហើយ តែនៅតែតស៊ូក្នុងឆាកជីវិត ថ្ងៃនេះទទួលបានការឧបត្ថម្ភពី លោកជំទាវ ប៊ុនណារី អគ្គនាយិការ សាលាញូវហ្គេតវ៉េអន្តរជាតិ នូវថវិកាចំនួន 200 ដុល្លារនិងជួយសម្រួលការសិក្សាដល់កូនទាំងពីររបស់នាងអ៊ុគន្ធា។

ដោយឲ្យកូនទាំងពីររបស់នាងគន្ធាសិក្សារហូតដល់ចាប់ថ្នាក់តែម្ដងទោះបី លោកជំទាវ ប៊ុនណារី មិនបានចុះផ្ទាល់ក៏ដោយតែលោកជំទាវប៊ុនណារីបានផ្ដាំផ្ញើសួរសុខទុក្ខអំពីស្ថានភាពជំងឺនិងការរស់នៅរបស់អតីតតារាចម្រៀងអ៊ុគន្ធាដែលលោកជំទាវបានយអ៊ុគន្ធានិងការបាក់ទឹកចិត្តអ្វីសោះគឺយើងត្រូវតែតស៊ូក្នុងឆាកជីវិតបន្តទៅមុខទៀត

លោកជំទាវ ប៊ុនណារី បានមានប្រសាសន៍ទៀតថានេះគឺជាការជួយគ្នាក្នុងគ្រាមានអាសន្នក្នុងន័យខ្មែរស្រលាញ់ខ្មែរខ្មែរជួយខ្មែរហើយលោកជំទាវក៏បានជម្រាបថាមិនមែនជាលើកទី 1 ទេសម្រាប់ការជួយចំពោះសិល្បករសិល្បការិនីនិងប្រជាពលរដ្ឋក្រីក្រកន្លងមកនេះលោកជំទាវក៏តែងតែជួយសម្រួលដល់ការសិក្សាក៏ដូចជាការជួយដោះស្រាយនូវបញ្ហាខ្លះចំពោះបងប្អូនប្រជាពលរដ្ឋរកជាមន្ត្រីរាជការនិងរដ្ឋាករសិល្បការិនីមួយចំនួនដែលមានបញ្ហាខ្វះខាតលោកជំទាវតែងតែជួយជានិច្ចជួយតាមលទ្ធភាពអ្វីដែលលោកជំទាវអាចធ្វើបាន។

ចំណែកអតីតតារាចម្រៀងអ្នកនាងអ៊ុគន្ធាមានចិត្តរំភើបរីករាយឥតឧបមាដោយសារតែទទួលបានការឧបត្ថម្ភពីសប្បុរសជនលោកជំទាវ ប៊ុនណារី អគ្គនាយិការសាលាញូវហ្គេតវ៉េអន្តរជាតិ ដែលបានឧបត្ថម្ភដល់តារាចម្រៀងអ៊ុគន្ធានិងកូនទាំងពីររបស់តារាចម្រៀងអ៊ុគន្ធាហើយបានសិក្សារហូតដល់ចប់ហើយដែលតារាចម្រៀងរូបនេះនិយាយដោយទឹកភ្នែកថ្លៃងអំណរគុណដល់លោកជំទាវថាលោកជំទាវគឺជាអ្នកមានគុណតែងតែជួយដល់សិល្បករសិល្បការិនីក្រីក្រខ្វះខាតពិសេសគឺរូបនាងតែម្ដង សូមជូនពរលោកជំទាវមានសុខភាពល្អជោគជ័យគ្រប់ភាកិច្ច។

សូមបញ្ជាក់ផងដែរថាអតីតតារាចម្រៀងអ្នកនាងអ៊ុគន្ធាត្រូវបានឃ្លាតចាកពីសិល្បៈរយៈពេលជិត 10 ឆ្នាំមកហើយដោយបន្ទាប់ពីអ្នកនាងបានកើតនូវជំងឺសង្គមនេះចំនួន 18 ឆ្នាំមកនេះធ្វើឲ្យអ្នកនាងគេចខ្លួនពីពិភពសិល្បៈហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរអត់បានសិក្សារៀនសូត្រមកដល់ពេលបច្ចុប្បន្ននេះទោះបីជាមានអ្នកខ្លះមើលងាយអ្នកនាងក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថាជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ហើយសព្វថ្ងៃនេះនាងអ៊ុគន្ធារស់នៅជាមួយបងប្អូននៅភូមិវិមានទ្រង់សង្កាត់ក្រាំងក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។ អត្ថបទ អុឹម ជីវ៉ា

Related posts

Leave a Comment