បងប្អូនអើយសាហា វពេកហើយ! ចៅអធិការមិនទាន់ពេញសិទ្ធិ វា យលោកនេន បា ក់ធ្មេញ ចាប់បោ ក ហើមដៃ ហើមជើង នៅក្នុងវិហារ ដោយសារតែដើមហេតុគឺ…

ជារឿងមួយដ៏ភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងវត្តមួយកន្លែង ហើយយោងតាមហ្វេសបុកផេច Child Helpline Cambodia បានបញ្ជាក់ថា: លោកគ្រូចៅអធិការស្ដីទី ឬ ចៅអធិការមិនទាន់ពេញសិទ្ធិឈ្មោះ ហ៊ុម ហឿន បានវា យលោកនេននៅលើព្រះវិហារ ដោយសារលោកខានចូលព្រះវិហារមួយល្ងាច នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង ៥:៤៥នាទីល្ងាច។ មុនដំបូងបានហៅលោកនេនទៅសួរនាំ ពេល

លោកនេនទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វា យលោកនេនដោយប្រើកណ្ដាប់ដៃវា យលើផ្ទៃមុខ ហើយលោកនេនក៏ដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ លោកគ្រូចៅអធិការនោះបានយកជើង

កន្ត្រុំក្បា លលោកនេន ហើយក៏យកដៃបោ កក្បា លលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោ កលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែដោយសារលើកមិនរួចក៏បោ កមិនបាន ពេលនោះលោកនេនក៏រើរួចរត់ពេញព្រះវិហារ

លោកនេនផ្សេងៗទៀតក៏រត់ពេញក្នុងព្រះវិហារដែរ។ លោកផ្សេងៗដែលនៅក្នុងព្រឹត្តិការណ៍នោះបានឲ្យដឹងថាបើលោកនេនរងគ្រោះនោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីទីនោះវា យដល់ស្លា ប់មិនខាន។ ពេលលោកនេនរត់ចេញពីព្រះវិហារបានហើយ លោក

ស្រែកឲ្យគេជួយ ពេលនោះលោកមួយអង្គទៀតដែលជាគ្រូបង្រៀន បានឮហើយ ក៏ដើរទៅមើលបានឃើញលោកនេននោះរងរបួ ស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថា លោកនេនរងគ្រោះ បាន

បាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើ មជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់ ។ ហេតុការណ៍នេះកើតឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សូមអាជ្ញាធរភូមិឃុំមេត្តាចុះអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ផង ៕

Related posts

Leave a Comment