កាន់តែច្បាស់! តាមការសាកសួរពីគ្រួសាររបស់នារីរងគ្រោះ ដែលត្រូវគេផ្តា ច់ជី វិ ត មានរបួសដាច់សុះមុខ ថានាងមានស្នេហាជាមួយបុរសពោះម៉ាយម្នាក់ ហើយពេលនេះបុរសនោះបាន…

គួររំលឹកថា កាលពីម្សិលមិញថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញបាត់ប ង់ជី វិ តក្នុងទឹកវាលស្រែ ជាមួយនឹងវ៉ែនតានៅជាប់នឹងខ្លួន និងកូនកាំបិ តចុងស្រួច នៅចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុនោះមានពលរដ្ឋម្នាក់ឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ។ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃជនរងគ្រោះផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។

កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យ និងធ្វើកោស ល្យវិច្ច័ យយ៉ាងយកចិត្តទុកដាក់។ នៅលើខ្លួននារីរ អគ្រោះ មានស្នា មចា ក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុ ងដង្ហើ ម១កន្លែង ដើមក រខាងស្តាំ១កន្លែង និងស្នាមឆូ តលើផ្ទៃមុខជាច្រើនកន្លែង។

ហើយបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយពីបានសាកសួរពីគ្រួសាររបស់នារីរងគ្រោះ បានឲ្យដឹងថាជនរ ងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤

សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរ ងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។

នៅទីនោះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។ សមត្ថកិច្ចបានបន្តថា ពីមុននិងក្រោយឃា តកម្ម មកទល់ពេលនេះ បុរសនោះបានបាត់ខ្លួន៕

Related posts

Leave a Comment