អានហើយញញើតជំនួស! បងប្រុសសួរថា បើខ្ញុំមិនឈ្លោះ មិនសុំចេញពីពេទ្យឯកជនមួយ ដែលព្យាបាលខ្ញុំ ៥ ថ្ងៃ ជំងឺកាន់តែធ្ងន់ តើជីវិតរបស់គាត់នឹងទៅជាយ៉ាងណា ព្រោះទៅពេទ្យផ្សេងគេថាគាត់កើត….

គណនីហ្វេសបុកមួយឈ្មោះ ទូច នន ឌីហ្សាញ ប៊ីតអែនបៀលដ៍ បានរៀបរាប់អំពីអ្វីដែលគាត់ជួបពេលឈឺ ដោយគាត់ប្រាប់ថា: ថ្ងៃទី១ដែលខ្ញុំចុកពោះខ្លាំង ខ្ញុំបានចូលពេទ្យឯកជនមួយ ពេទ្យឆ្លុះអុីកូហើយប្រាប់ថារលាកក្រពះពោះវៀន – ពេទ្យដាក់សេរ៉ូម

ហើយចាក់ថ្នាំ អាការៈរបស់ខ្ញុំបាត់តែមួយភ្លែតៗ ពេលអស់ជាតិថ្នាំក៏ចុកវិញ – ថ្ងៃទី២ពេទ្យបន្តដាក់សេរ៉ូមនិងចាក់ថ្នាំដូចមុន អាការៈរបស់ខ្ញុំបាត់តែមួយភ្លែតៗ ពេលអស់ជាតិថ្នាំក៏ចុកវិញដូចមុន – ថ្ងៃទី៣ទី៤ ពេទ្យនៅតែបន្តធ្វើដូចថ្ងៃទី១-ទី២ អាការៈ

របស់ខ្ញុំក៏មិនធូរស្បើយសូម្បីបន្តិច – ថ្ងៃទី៥ ខ្ញុំសម្រេចចិត្តសុំចេញពីពេទ្យ តែពេទ្យមិនព្រម ពេទ្យថា កំពុងតាមដានជម្ងឺ ដោយចុកពោះខ្លាំងពេក ខ្ញុំសម្រេចចិត្តត្រូវតែចេញដាច់ខាត ពេទ្យក៏និយាយទាំងខឹងថា គេនឹងមិនទទួលខុសត្រូវអ្វីទាំងអស់

ខ្ញុំតបថា បើខ្ញុំសម្រេចចិត្តចេញខ្លួនខ្ញុំជាអ្នកទទួលខុសត្រូវខ្លួនឯង ពេទ្យខឹងហើយបានដោះសេរ៉ូមដែលជាប់ដៃខ្ញុំចេញ ទាំងដែលសេរ៉ូមនោះបានគិតលុយរួចហើយ – ខ្ញុំក៏មកពេទ្យរដ្ឋពេទ្យបង្អែកស្រុក សម្រាកពេទ្យរដ្ឋបាន៣ថ្ងៃ ពេទ្យក៏សម្រេចចិត្តបញ្ជូនខ្ញុំ

ទៅពេទ្យធំ (ពេទ្យបង្អែកខេត្ត) – មកដល់ភ្លាមពេទ្យក៏អោយចូលថតវះកាត់ភ្លាម ព្រោះអាការៈធ្ងន់ធ្ងរហើយ មិនអាចទុកបានទៀតទេ។ ហើយជម្ងឺរបស់ខ្ញុំគឺដុំសាច់ក្នុងពោះវៀន ខ្ញុំកំពុងគិតថាបើពេលនោះខ្ញុំមិនសុំចេញពីពេទ្យឯកជននោះទេ តើឱកាសរស់របស់ខ្ញុំមានទេ៕

Related posts

Leave a Comment