ស្ងាត់ៗ អាយដល អាន គុណកូឡា ថតPre Wedding ជាមួយអនាគតភរិយា បាត់

តារាចម្រៀង អាន គុណកូឡា ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្ម M កន្លងមក ប៉ុន្តែមួយរយៈពេលនេះ លោក អាន គុណកូឡា ហាក់មានការស្ងាត់ពីវិថីសិល្បៈ ហើយមិនសូវចេញបទចម្រៀងច្រើនដូចពេលមុនៗឡើយ យ៉ាងណាក៏ហ្វេនៗរបស់

លោកធ្លាប់ បានដឹងពីសមត្ថភាពសម្លេងដ៏ពិរោះរបស់លោកផងដែរ ជាពិសេសគឺបទមនោសញ្ចេតនាតែម្តង។ យ៉ាងណានៅថ្ងៃនេះ ស្រាប់តែមានដំណឹងថា លោក អាន គុណកូឡា បានដឹកដៃអនាគតភរិយា ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់តារា ទៅថត

Pre-Wedding នេះបើយោងតាមការបង្ហោះពីហ្វេសបុកផេចឈ្មោះ “Image Hunter Photography” បានបង្ហោះរូបភាព Pre Wedding របស់ លោក អាន គុណកូឡា និងអនាគតភរិយា ដោយភ្ជាប់ជាមួយសារថា: បាត់ idol យូរមែនទេ អ្នកណាគេខ្លះ

fan របស់ idol អាន គុណកូឡា ពេលនេះ idol ការហើយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អាន គុណកូឡា និង អនាគតភរិយាដែលបានជ្រើសរើសការថត Pre wedding Wedding day ពី Image Hunter Photography។

ក្រោយឃើញបែបនេះ មហាជន ជាពិសេសហ្វេនៗរបស់ អាន គុណកូឡា បានចូលមកខមិនជូនពអោយលោក និងអនាគតភរិយា ឆាប់ដល់ថ្ងៃជ័យឆាប់ៗផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ:

Related posts

Leave a Comment