វាសនាខ្ពស់ អតីត​សិល្បការិនី ៦ នាក់ ក្លាយជាជំទាវ រស់នៅសោយសុខ កាន់មុខជំនួញពេញដៃ

មាន​តារា និង អតីត​តារា​ស្រី​មិន​ប៉ុន្មាន​នាក់​ទេ ដែលមាន​ភ័ព្វវាសនា​ខ្ពស់​ក្លាយជា​ជំទាវ ដោយ​ពេលនេះ​ពួកគេ​កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល មាន​សេចក្ដីសុខ​ជាមួយ​គ្រួសារ និង គំនរ​ទ្រព្យ​សព្វបែបយ៉ាង ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹង​បង្ហាញ​ពី​អតីត​សិល្បការិនី ៦ នាក់ ដែល​ពេលនេះ​បាន​ក្លាយជា​ជំទាវ​ទាំង​វ័យក្មេង និង កំពុង​រួមគ្នា​កាន់​ជំនួញ​ពេញដៃ​ជាមួយ​ស្វាមី ។​

១- លោកជំទាវ ស្រី​តូច ចំណាន​

​នរណាៗ​ក៏​ដឹង​ដែរ​ថាអ្នកនាង ម៉ៅ ចំណាន ដែលមាន​ឈ្មោះ​ហៅ​ក្រៅ ស្រី​តូច ចំណាន គឺជា​អ្នក​ក្នុង​សិល្បៈ​មួយរូប​ក្នុង​អតីតកាល​ដ៏​មានឈ្មោះ​បោះ​សំឡេង ដោយពេល​នេះ​នាង​បាន​ក្លាយជា​ជំទាវ​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​ពេញ​ច្បាប់​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​ស្រុក​ខ្មែរ និង ជា​ប្រធាន​ក្រុមហ៊ុន Royal Group ហើយ​មកដល់ពេលនេះ​ដែ​រ អ្នកនាងគឺទទួលបាន​កូន ៤ នាក់ ពីចំណងអាពាហ៍ពិពាហ៍នោះ ។​

 

២- លោកជំទាវ លី យ៉ាណា​

​ចំពោះ​លោកជំទាវ លី យ៉ាណា ក៏ត្រូវ​បាន​មហាជន​ស្គាល់​ដែរ​ថា​ជា​អតីត​តារា​បង្ហាញ​ម៉ូដ Khmer Super Model មួយរូប ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ​អតីត​តារា​ម៉ូ​ដែល​រូបនេះ បាន​ក្លាយជា​ជំទាវ​ក្រោយ​រៀបការជា​ភរិយា​ឧកញ៉ា ហុង ពី​វ ដែល​គេ​ស្គាល់​ថា​ជា​អគ្គនាយក​ក្រុមហ៊ុន​បុរី​ពិភពថ្មី និង ជា​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិភពថ្មី ព្រមទាំង​ជា​ម្ចាស់​បុរី​ពិភពថ្មី​ផង ។ មកដល់ពេលនេះ លោកជំទាវ លី យ៉ាណា កំពុង​រស់​នៅលើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ និង មានកូន​ស្រី​ម្នាក់ ។​

 

៣- អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី​

​បើ​ងា​កមក​មើល​អ្នកនាង ពេជ្រ ច័ន្ទ​បរ​មី ក៏​ធ្លាប់ជា​សិល្បការិនី​ល្បីឈ្មោះ​ម្នាក់​ដែរ ហើយ​បច្ចុប្បន្ន​បានទទួល​ងារ​ជា​ជំទាវ ក្រោយ​ក្លាយជា​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍ កែវ វ៉ាន់​ថន ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ​ក្រសួងមហាផ្ទៃ ។ ជាមួយនឹង​ការរស់នៅ​លើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ​នោះ អតីត​សិល្បការិនី​រូបនេះ ក៏ទទួលបាន​ចំណងដៃ​កូន ២ នាក់​ផងដែរ​ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ខាងលើ ។​​បើ​ងា​កមក​មើល​អ្នកនាង ពេជ្រ ច័ន្ទ​បរ​មី ក៏​ធ្លាប់ជា​សិល្បការិនី​ល្បីឈ្មោះ​ម្នាក់​ដែរ ហើយ​បច្ចុប្បន្ន​បានទទួល​ងារ​ជា​ជំទាវ ក្រោយ​ក្លាយជា​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍ កែវ វ៉ាន់​ថន ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ​ក្រសួងមហាផ្ទៃ ។ ជាមួយនឹង​ការរស់នៅ​លើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ​នោះ អតីត​សិល្បការិនី​រូបនេះ ក៏ទទួលបាន​ចំណងដៃ​កូន ២ នាក់​ផងដែរ​ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ខាងលើ ។​

 

 

៤- អ្នកនាង ផាន់ ម៉ូ​នី​កា​

​មិន​ខុសគ្នា​ប៉ុន្មាន​នោះ អ្នកនាង ផាន់ ម៉ូ​នី​កា ដែលជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ ក៏​ទើបតែ​បានក្លាយ​ជាង​ជំទាវ​ផងដែរ ក្រោយពី​ស្វាមី​របស់ខ្លួន ដែល​គេ​ស្គាល់ឈ្មោះ លោក គង់ សុខ​ម៉េង បាន​ឡើង​តួនាទី​ជា​ជំនួយការ​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេង កាលពីពេល​កន្លងមក​នេះ ។ បច្ចុប្បន្ន​អតីត​តារាចម្រៀង​រូបនេះ មានកូន ២ នាក់ និង មានមុខ​ជំនួញ​ពេញដៃ ។​

 

 

 

៥- អ្នកនាង ហ៊ឹម ស៊ី​វន​

​អ្នកនាង ហ៊ឹម ស៊ី​វន ក៏​ដូចគ្នា​ដែរ ដោយ​អ្នកនាង​បាន​ក្លាយជា​ជំទាវ​បន្ទាប់ពី​រៀបការ​ជាមួយ​លោក ពៅ ម៉ាលី មាន​ងារ​ជា​ឯកឧត្ដម និង ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ។​ សម្រាប់អ្នកនាង ហ៊ឹម ស៊ីវន បើទោះបីជាមានស្វាមីជាឯកឧត្តម និង មានងារជាជំទាវក្តី ប៉ុន្តែអ្នកនាងនៅតែប្រឡូកក្នុងអាជីពសិល្បៈដូចធម្មតាដដែល ។

 

 

 

៦- អ្នកនាង ហង្ស ម៉ា​រី​ណា​

​បើ​និយាយ​ដល់​អ្នកនាង ហង្ស ម៉ា​រី​ណា បងស្រី​របស់ ហង្ស ម៉ា​រី​នី វិញនោះ អ្នកនាង​ក៏​ជា​អ្នកសិល្បៈ​មួយ​ផងដែរ និង ពេលនេះ​ក៏បាន​ក្លាយជា​ជំទាវ​ម្នាក់ ​បន្ទាប់ពី​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​ឯកឧត្តម ហេង សុខ​គង់ ដែលជា​រដ្ឋលេខាធិកា​ក្រសួង​ឧស្សាហកម្ម និង​ សិប្បកម្ម ៕

Related posts

Leave a Comment