អាណិតណាស់! ស្គាល់អត្ថសញ្ញាណ នារីដែលជិះម៉ូតូធ្លាក់ជង្ហុក ហើយត្រូវឡានបុ កពីក្រោយហើយ ដែលគាត់គឺ… (មានវីដេអូ)

ដោយយោងតាមសារព័ត៌មាន JTV News បានឲ្យដឹងថា: នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យនារីម្នាក់បានបាត់ប ង់ជី វិ តភ្លាមៗនៅកន្លែងខណះជិះម៉ូតូមិនប្រយ័ត្នសង្ស័យធ្លាក់ជង្ហុកដួល រួចត្រូវរថយន្តយីឌុបមកពីក្រោយកិ នរួចបើកគេចខ្លួនបាត់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរ ងគ្រោះឈ្មោះចិន្ត សុខហេង ភេទស្រីអាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ មុនពេលកើតហេតុគេបានឃើញជនរ ងគ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៍ សលាយខ្មៅពាក់ស្លាកលេខ តាកែវ1V 3095 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុដោយសារស្ថានភាពផ្លូវដាច់មានជង្ហុក ទើបគេចមិនទាន់ហើយក៏បានជ្រុលធ្លាក់ ទើបដួ លមកខាងឆ្វេងដៃភ្លាមនោះស្រាប់តែមានរថយន្តយីឌុបមិនចាំស្លាកលេខមកពី

ក្រោយកិ នបណ្តាលឲ្យបាត់ប ង់ជី វិ តភ្លាមៗ យ៉ាងអាណោចអាធម័តែម្តង ហើយរថយន្តប ង្កបានគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានចុះទៅដល់ចំណុចនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណី ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

Related posts

Leave a Comment