ប្រពន្ធជាទីស្រឡាញ់ បងនាំអូនមកផ្ទះហើយ អូនឈប់ខ្លាចទៀត អូនថាមិនចង់នៅវត្តទេ អូនខ្លាចខ្មោច អូនខ្លាចនៅម្នាក់ឯង ហើយ….

គួររំលឹកបន្តិចថា ក្រោយពីមានបញ្ហាបេះដូង ស្ត្រីម្នាក់ដែលជាប្រពន្ធ បានលាឆ្ងាយពីប្តី និងកូនរបស់គាត់ជារៀងរហូត ខណៈពេលដែលប្តីរបស់គាត់នៅមិនទាន់ធ្វើចិត្តបាន និងពិបាកទទួលយកការពិត

ថាគាត់បានបាត់បង់មនុស្សសំខាន់ម្នាក់ទៅហើយ។ដោយលែកក្រោយពីពិធីបុណ្យបានចប់សព្វគ្រប់ មុននេះប្តីរបស់គាត់ ដែលមានគណនីហ្វេសបុកឈ្មោះ Sothon Huot បានបង្ហោះសារដ៏កំសត់ថា:

ប្រពន្ធជាទីស្រឡាញ់ មកនាំអូនមកផ្ទះហើយ អូនឈប់ខ្លាចទៀត សម្រាកចុះណា បងសន្យាហើយ គឺបងមិនទុកអូនចោលឡើយ ។ សំដីអូន (អូនមិនចង់នៅវត្តទេ អូនខ្លាចខ្មោច

អូនខ្លាចនៅម្នាក់ឯង) បងនៅតែថែអូនជារៀងរហូត បងនឹងធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអូន ❤️😞🙏🏻 អារម្មណ៍ដែលថប់ៗ ណែនទ្រូង អួលដើមក វានៅពេញទ្រូងបងអស់ហើយ និយាយមិនចេញ បានត្រឹមតែទ្រាំៗ❤️😞🙏🏻៕

Related posts

Leave a Comment