មិនគួរសោះ! បងហាសងើបមកវិញមកបង ប្អូននឹកបងមិចបងទៅចោលប្អូនលឿនម្លេះដោយមិនបានលាប្អូនចឹង…

ជាការពិតមិនអាចប្រកែកបាន រាល់ជីវិតរបស់មនុស្សម្នាក់ៗ គឺមិនអាចកំនត់បានឡើយ យើងមិនអាចដឹងថា ១ម៉ោង ឬ១ថ្ងៃទៀត នឹងមានរឿងអ្វីកើតឡើងឡើយ ជាក់ស្តែងដូចជាបុរសម្នាក់នេះ ជាអ្នកខេត្តព្រៃវែង បានធ្វើឲ្យសាច់ញាតិ និងមិត្តភក្តិមានការសោកស្តាយចំពោះរូបគាត់ជាខ្លាំង ដោយត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់វិញ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដោយយោងតាមគណនីហ្វេសបុកមួយឈ្មោះ Gee No បានប្រាប់ថា:

“ហេតុអ្វីក៏ព្រហ្មលិខិតត្រូវអោយប្អូនអាយុខ្លីបែបនេះទៅវិញ យេីងមិនទាន់ទាំងទទួលសញ្ញាប័ត្របញ្ចប់វគ្គជាមួយគ្នាផង ខ្ញុំសឹងមិនគួរជឿសោះមនុស្សធ្លាប់សប្បាយជាមួយគ្នាកេីតទុក្ខជាមួយគ្នាបែជាប្អូនទៅចោលពួកយេីងបាត់ 😓 សមអោយប្អូនទៅកាន់សុខគតិភព បេីមានជាតិក្រោយយេីងជួបគ្នាទៀត Hëä Hâp 😓”។ ហើយក៏មានគណនីហ្វេសបុកផ្សេងៗទៀត បានចូលរួមសោកស្តាយជាមួយបុរសខាងលើ ដោយរៀបរាប់ថា:

បងប្អូនល្អរបស់បង វាលឿនពេកហើយ សូមឲ្យវិញ្ញាណក្ខ័ន្ធឯងទៅឲបានសុខណា អាប្អូនប្រុសល្អ សឹងតែមិនគួរឲជឿសោះថា ហេតុអីក៏ឯងឆាប់ទៅចោលបងម៉េស មិនទាន់ដល់ថ្ងៃឡើងទទួលសញ្ញាប័ត្រផង ឯងក៏ឆាប់ចាកចេញទៅបាត់ Hëä Hâp គួរឲស្ដាយមនុស្សល្អដូចឯង” “បងហាសងើបមកវិញមកបង

ប្អូននឹកបងមិចបងទៅចោលប្អូនលឿនម្លេះដោយមិនបានលាប្អូន បងតែងតែលែងសើចមួយប្អូនរាល់ថ្ងៃសោះ ហេតុអីតែងតែដាស់ប្អូនអោយទៅរៀន ពេលនេះលែងឮទៀតហើយយើងស្គាល់គ្នាមិនយូរទេត្រឹមតែពីរឆ្នាំ តែយើងដូចបងប្អូនបង្កើតទៅហើយ បងតែងតែដាស់

តឿនប្អូនអោយខំរៀន ប្អូនធ្វើតាមបងហើយ ចុះហេតុអី ទេវតាយកតែមនុស្សល្អ ហើយស្មោះត្រង់ចឹង សុភាព រួសរាយគួរអោយស្រលាញ់រាប់អាន សូមបងទៅអោយបានសុខណា មានជាតិក្រោយកុំអោយដូចជាតិនឹងទៀតណាបងប្រុស Hëä Hâp Rip My brother”៕

Related posts

Leave a Comment