នៅចាំកុមារាអច្ឆរិយកម្ពុជា សាន់វ៉េ បានទេ! យប់មិញ ក្មេងដ៏ឆ្លាតនេះ បានបញ្ចេញសមត្ថភាពជាថ្មី ដោយអាចចង់ចាំនៃសម័យកាលរបស់កម្ពុជា និងស្គាល់ប្រវត្តិរបស់ សម្តេចតេជោ បានយ៉ាងច្បាស់ ហើយ… (មានវីដេអូ)

វត្តមានរបស់ កុមារា សាន់វ៉េ នៅក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន កំពុងតែទទួលបានការចាប់អារម្មណ៍ និងសរសើរជាខ្លាំង ក្នុងនោះក៏គួរតែរំលឹកថា កុមារា សាន់វ៉េ មានអាយុ ៧ ឆ្នាំ ប៉ុន្តែមានការចងចាំល្អ ដោយ

កន្លងមកគឺក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” រដូវកាលទិ១ កុមារា សាន់វ៉េ ធ្លាប់បានបញ្ចេញសមត្ថភាពចងចាំប្រវត្តិរូប និងរឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប – អាចស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់

សំឡេងតែប៉ុណ្ណោះ ចំនែកនៅរដូវកាលទី២ នៃកម្មវិធីដដែលនេះវិញ គឺកុមារា សាន់វ៉េ បានរៀបរាប់អំពីសម័យកាលជាច្រើននៃប្រវតិ្តសាស្ត្រខ្មែរ រហូតមកដល់ពេលបច្ចុប្បន្ន។ ហើយអ្វីដែលមិនសរសើរមិនបាន

នោះគឺ កុមារា សាន់វ៉េ ក៏បានរៀបរាប់អំពីប្រវត្តិជាច្រើនរបស់សម្តេតតេជោ ហ៊ុន សែន ជាមួយនឹងការចងចាំនៃតារាងខួបនៃធាតុគីមីទាំង ១១៨ធាតុ ទៀតផង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment