អុញនោះ! ជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លា ប់ នៅមន្ទីពេទ្យខេមា ព្រោះខាងមន្ទីរពេទ្យពិនិត្យឃើញថាខ្វះគ្រាប់ឈា ម និងរលាកសួត តែខាងបច្ចេកទេសវិទ្យាសាស្ត្រ រកឃើញថា រលាកស្រោមពោះ និងធ្លា យពោះវៀនធំទៅវិញ ហើយ….

អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police បានជូនជាព័ត៌មានមួយថា: ជនជាតិអាឡឺម៉ង់ម្នាក់ បានស្លា ប់នៅមន្ទីរពេទ្យខេមា ផ្ទះលេខ២៨ ផ្លូវលេខ២៩៤ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ CLAUBEN PETER GERHARD ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិអាឡឺម៉ង់ ទីលំនៅគ្មាន មុខរបរ មន្រ្ដីចូលនិវត្ដន៍។

ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ភឿក សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មុខរបរគិលានុបដ្ឋាន បានឲ្យដឹងថាកាលកើតហេតុថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២នឹង០០នាទី ជនរងគ្រោះ បានចូលមកសំរាកព្យាបាលនៅមន្ទីពេទ្យពហុព្យាបាលអន្ដរជាតិខេមា គ្រូពេទ្យបានពិនិត្យរកឃើញ ខ្វះគ្រាប់ឈាម និងរលាកសួត។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ធ្លា យពោះវៀនធំ

និងរលា កស្រោមពោះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង០០នាទី គ្រូពេទ្យក៏បានសម្រេចវះកា ត់ពោះវៀ នធំ និងរលា កស្រោមពោះ បន្ទាប់ពីវះកាត់រួច គ្រូពេទ្យបានបញ្ចូលឈា ម១៦ផ្លោក ហើយគ្រូពេទ្យបានចោះរុន្ធពោះវៀ នធំ និងក្រពះបង្ហូរលាម ក ចេញមកខាងក្រៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២នឹងង៤០នាទី ជនរងគ្រោះមានអាការធ្ងន់ធ្ងរខ្លាំង សំពាធឈា មធ្លាក់ចុះដល់កំរិត អាប្រីយតង់ស្យង់ វាស់លែងបាន ជនរងគ្រោះក៏ស្លា ប់តែម្ដង។

តាមការសន្និដ្ឋាន របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ និងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថាជនរងគ្រោះស្លា ប់ដោយសាររលាកស្រោមពោះ ក្លាយរោគធ្ងន់ធ្ងរ និងធ្លាយពោះវៀនធំ។ បច្ចុប្បន្នស ពជនរងគ្រោះ យកទៅតម្កល់នៅវត្ដស្ទឹងមានជ័យ៕

Related posts

Leave a Comment