គួររំលឹកបន្តិចថា បុគ្គលម្នាក់ដែលមានឈ្មោះថា នី ណាក់ ម្ចាស់ហ្វេសប៊ុកផេក ឈ្មោះ «IMan-KH» ធ្លាប់បានប្រើពាក្យប្រមាថមើលងើយជារើយៗទៅលើប្រជាពលរដ្ឋខ្មែរ ស្ថាប័ណ្ឌធំៗ និងរាជរដ្ឋាភិបាលថែមទៀតផង ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀត
នោះ គឺកាលពីពេលថ្មីៗនេះ បុគ្គល នី ណាក់ បានប្រើពាក្យមិនពិរោះស្តាប់ទៅលើស្ថាប័ណ្ឌព័ត៌មានម្តង ដោយបានបោះពាក្យថា: បិទអីបិទទៅ អត់ខ្វល់! រោងចក្រជាច្រើនក៏បិទទ្វារ ជំនួញធំៗក៏បិទដូចជាភូមិវប្បធម៌ជាដើម សណ្ឋាគារធំៗក៏បិទ ដូចជា
អាំងទែកុងទីណង់តាល់ ជាដើម ។ ត្រឹមបិទកាសែត គ្មានអីត្រូវស្តាយផង បើកាសែតរស់ដោយសារទ្រពងគេចឹងនោះ ។ បើបានបិទកាសែតទាំងអស់ ទាំងទូរទស្សន៍ ទាំងរ៉ាដ្យូ ទាំងក្រសួងព័ត៌មានទៀត កាន់តែល្អ ព្រោះគ្មានអ្នកណាបំភ្លៃ បំប៉ោង ព័ត៌មាន
ធ្វើអោយពលរដ្ឋវង្វេង រកស រកខ្មៅ មិនឃើញដូចសព្វថ្ងៃនេះ។ ដោយទប់មិនជាប់ និងមិនចង់ឃើញការចេញមុខសុំទោស ឬធ្វើលិខិតសុំទោសរួចខ្លួន មុននេះលោក ផែន វណ្ណះ បានចេញវីដេអូប្រតិកម្មខ្លាំងថា បុគ្គល នី ណាក់នេះ គឺមានចរិតឌឺខ្លាំង
ហើយព្រហើន បើមិនមានជំនាញពាក់ព័ន្ធណាហ៊ានធ្វើ លោក ផែន វណ្ណះ និងចេញមុខចាត់ការតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: