ថាមែនៗ! ពេលនេះ ក្រសួងសុខាភិបាល ឆ្លើយតប និងបញ្ជាក់ជុំវិញការផុស និងចោទក្រសួងបញ្ហាតម្លៃរបបអាហារ និងការស្នាក់ធ្វេីចត្តាឡីស័ក ហើយ…

នៅមុននេះបន្តិច យោងតាមការចេញផ្សាយ និងការឆ្លើយតបទៅកាន់អ្នកដែលនិយាយថា ធ្វើចត្តាឡីស័កនៅខ្មែរ អស់លុយច្រើន ហើយម្ហូបមើលមិនយល់ មិនសមសម្លៃ ក្នុងនោះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចាក់ថា: ការច្រានចោលរបស់ក្រសួងសុខាភិបលេីការផ្សាយរបស់សារព័ត៌មានអនឡាញ NP Video នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង់ថ្លៃស្នាក់ ហូបចុករបស់ម្ចាស់អាក់ខោន ឈ្មោះ San Sek Sokhom៖

ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៏មានអនឡាញ NP Video ដែលបានចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមពីថ្ងៃម្សិលមុិញនេះ ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វេីចត្តាឡីស័ក របស់បុគ្គលដែលមានអាក់ខានឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនិតិវិធីក្នុងការជ្រេីសរេីសកន្លែងធ្វេីចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការ

នាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេសមកកម្ពុជា។ ក្រសួង សូមបញ្ជាក់ជូនថា ការជ្រេីសរេីសសណ្ឋាគារសម្រាប់ធ្វេីចត្តាឡីស័ក ដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡេីយ ព្រមទាំងមានការចុះហត្ថលេខាលេីទម្រង់ជ្រេីសរេីសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។ ប្រសិនបេីបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រេីសរេីសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ គឺបុគ្គលរូប

នេះ ដឹងហេីយថាត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហេីយជ្រេីសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួង សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលេីកឡេីងតាមការផ្សាយរបស់ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុននឹងផ្សាយ ត្រូវស្រាវជ្រាវពិនិត្យមេីលឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលធ្វេីឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងខិតខំធ្វេីការទាំង

ថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ ការបង់ថ្លៃ ស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារ ផ្ទាល់តែម្តងដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ ។ ក្រសួងសូមជូននូវការពន្យល់ និងការឆ្លេីយតបចំពោះការលេីកឡេីងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រេីប្រាស់អាក់ខោនផ្សេងៗគ្នា តែសាច់រឿងតែមួយ ហេីយក្រសួង ក៏បានពន្យល់គាត់ គាត់ក៏បានឆ្លេីយតបបំភ្លឺលេីការយល់ច្រឡំរបស់គាត់រួចហេីយ

ដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។ ក្រសួង សូម ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចាត់ការលេីសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គម នេះផង ដែលក្នុងកាល:ទេស:នេះ

យេីងគួរតែរួមគ្នា ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដេីម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៌។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

Related posts

Leave a Comment