គិតយ៉ាងណាដែរបងប្អូន! ភ្លេចកាបូបកុំព្យូទ័រក្នុងបន្ទប់ទឹក តែ១០នាទី មកវិញខាងការិយាល័យផ្សាររក្សាទុកអោយ តែមិនអោយវិញទេ ទាល់តែបង់ថ្លៃឆែកកាម៉េរ៉ាបញ្ចាក់សិន ដែលមានតម្លៃដល់ទៅ…

មានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ កុសល លីន នេ បានរៀបរាប់ថា: បទពិសោធន៍មួយ ដែលទើបតែបានជួបលើកទី១ សូមជួយចែករំលែក ដើម្បីកុំឲ្យបងប្អូនជួបស្ថានភាពដូចខ្ញុំ៖

ម៉ោងប្រហែល១កន្លះរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០, នៅផ្សារទំនើប MidTown ផ្លូវ២០០៤, ខ្ញុំបានចូលបន្ទប់ទឹកជាន់ផ្ទាល់ដីនៅផ្សារនោះ ហើយក៏ភ្លេចកុំព្យូរទ័រយួរដៃ (Laptop) មួយនៅទីនោះ។ ក្រោយខ្ញុំចាកចេញពីបន្ទប់ទឹកនោះប្រហែល១០នាទី

ជាងតិច ខ្ញុំក៏ត្រលប់មករកកុំព្យូរទ័រខ្ញុំវិញ តែខាងបងស្រីអនាម័យបានឃើញនិងយកទុកឲ្យខាងការិយាល័យផ្សារទៅហើយ ខ្ញុំក៏ឡើងទៅជួបខាងការិយាល័យផ្សារ ហើយបានសុំអះអាងថាកុំព្យូរទ័រនោះជារបស់យើងពិតប្រាកដមែន តែខាងផ្សារមិនទទួលការបញ្ជាក់របស់យើងទេ (កុំព្យូទ័ររបស់ខ្ញុំមានលេខសំងាត់និងស្គាល់ឯកសាររបស់ខ្ញុំនៅខាងក្នុងដែលអាចបញ្ជាក់ថាជារបស់ខ្ញុំពិត១០០%) តែគេនៅតែទាមទារឲ្យយើងបង់ថ្លៃឆែកកាម៉េរ៉ាចំនួន៥០ដុល្លារសិន ដើម្បីគេឆែកកាម៉េរ៉ាថាពិតជាយើងបានស្ពាយលេបថប

ពិតមែន ហើយថាវាជាគោលការណ៍ផ្សាររបស់គេ។ ជាដំបូងខ្ញុំក៏សូមអរគុណដល់ខាងផ្សារដែលបានរក្សារទុករបស់អតិថិជន ដែលពេលនោះខំតែអរ ហើយគិតថាជូនសាគុណដល់បងស្រីអនាម័យខ្លះ តែមិននឹកស្មានថាគោលការណ៍ផ្សារ គឺយើងត្រូវបង់ថ្លៃ៥០$

ដើម្បីឆែកកាម៉េរ៉ាឲ្យយើងនិងដើម្បីបញ្ជាក់ថាជារបស់យើងទៅវិញ។ ពេលនោះខ្ញុំបានសួរថា ចុះបើគ្នាអ្នកក្រីក្រ ភ្លេចរបស់ ហើយមួយភ្លែតរត់មករកវិញ អញ្ចឹង បើមកមិនទាន់ខាងផ្សារយកទុកទេ យើងត្រូវតែបង់៥០ដុល្លា ដើម្បីឆែកកាម៉េរ៉ាដែរឬបើទោះរបស់

នោះអាចមានតំលៃតិចតួច? ខាងផ្សារគេឆ្លើយថា ត្រូវតែធ្វើអញ្ចឹង 😢 ហម ។ តាមយោបល់ខ្ញុំ៖ គួរតែខាងផ្សារមានគោលការណ៍គិតដល់អតិថិជនច្រើនជាង ដោយមានវិធីឬនិតិវិធីណាដែលអាចសួរនាំបញ្ជាក់ពីអតិថិជនថាវាពិតជារបស់អតិថិជនពិតមែនមិនមែនយកជំរើសបង់ថ្លៃ៥០ដុល្លាដើម្បីឆែកកាម៉េរ៉ានោះឡើយ បើទាល់ការសួរនាំហើយអតិថិជននោះឆ្លើយមិនច្បាស់ ចាំមានការឆែកកាម៉េរ៉ាទៅ។ ខ្ញុំនឹងប្រាប់បងប្អូនខ្ញុំមិនឲ្យជាន់ផ្សារដែលមានគោលការណ៍លុយនិយមហ្នឹងទៀតទេ ។ តើបងប្អូនណាធ្លាប់ជួបបញ្ហានេះនៅផ្សារទំនើបណាទេ? អស់៥០$ទាំងគិតថាយើងអាចបញ្ជាក់យករបស់យើងបានវិញសោះ😢៕

Related posts

Leave a Comment