កាលពីប៉ុន្មានថ្ងៃមុន កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គឺកីឡាករ កែវ សុខផេង ខ្សែបម្រើវ័យ២៨ឆ្នាំ បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគូដណ្ដឹង នៅឯតំបន់ព្រៃកោងកាង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត
បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ដោយលែកនៅព្រឹកដើមខែថ្មី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្ងៃមង្គលនៃអាពាហ៍ពិពាហ៍របស់ កីឡាករ កែវ សុខផេង បានមកដល់
ក្នុងនោះក៏បានរំលេចនៅទិដ្ឋភាពនៃថ្ងៃមង្គលនេះ ដែលមានការតុបតែងយ៉ាងស្អាត និងមានភ្ញៀវកិត្តិយស សាច់ញាតិបងប្អូនរបស់កូនកំលោះ និងកូនក្រមុំ ចូលរួមយ៉ាងច្រើន
កុះករផងដែរ។ គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍ របស់ កីឡាករ កែវ សុខផេង បានធ្វើឡើងនៅព្រីមៀសេនធ័រ សែនសុខ (អគារ G) ក្នុងថ្ងៃមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរនាក់ 👩❤️👨៕