ទឹកភ្នែកស្រក់មិនដឹងខ្លួន! យប់ថ្ងៃបុណ្យអ៊ុទូក គេសប្បាយ តែគាត់ជាប្តី បានត្រឹមពោលពាក្យថា បងជូនដំណើរអូនចាកចេញទៅហើយប្រពន្ធជាទីស្រឡាញ់ ហើយដំណើរចុងក្រោយបង្អស់គឺនៅ….

ដូចប្រិយមិត្តបានជ្រាបហើយថា រឿងរ៉ាវរបស់គ្រួសារកំសត់មួយ កំពុងតែធ្វើឲ្យមហាជនរំជួលចិត្តជំនួស ដោយសារតែក្រោយពីបាត់បង់ប្រពន្ធជាទីស្រលាញ់ម្នាក់ ប្តីរបស់គាត់ តែងតែបង្ហោះរូបសោកស្តាយ និងសារដ៏កំសត់ៗ

ធ្វើឲ្យមហាជនអានហើយពិតជាមិនអាចទប់ទឹកភ្នែកបានឡើយ។ គួររំលឹកថា ព្រោះតែជំងឺបេះដូងទើបធ្វើឲ្យមានរឿងបែបនេះកើតឡើង ទោះបីជាប្តីរបស់គាត់ខំថែរក្សារសុខភាព និងយកចិត្តទុកដាក់នឹងគាត់យ៉ាងណា

ក៏គាត់នៅតែឃ្លាតឆ្ងាយមិនត្រលប់វិញ តែបានបន្សល់នៅតំណក់ឈា មជាកូនមួយផងដែរ។ ដោយលែកនៅយប់ថ្ងៃបុណ្យអ៊ុទូកឆ្នាំ២០២០ នេះ ប្តីរបស់បងស្រីកម្សត់ខាងលើ បានបង្ហោះរូបភាព និងសារដ៏កម្សត់ថា:

សុខណាត ដារ៉ាស៊ីណា អាយុ 25ឆ្នាំ អូនកើតនៅថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំច ឆស័ក ពុទ្ធសករាជ ២៥៣៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៥ ជាថ្ងៃសីល ទទួលមរណភាពនៅថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ម៉ោង 09:30នាទី ព្រឹក ថ្ងៃស្អែក ថ្ងៃអាទិត្យ ១ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង3រសៀល

បងជូនដំណើរអូនចាកចេញទៅហើយប្រពន្ធជាទីស្រឡាញ់ ហើយដំណើរចុងក្រោយបង្អស់នោះ គឺ ម៉ោង7យប់។ ទីតាំង វត្តជោត្តមង្គល (ហៅ វត្តព្រែកព្នៅ) 🙏🏻🙏🏻🙏🏻ចងក្រោយដែលបងបានយល់កាន់តែច្បាស់នោះគឺ ពាក្យដែលអូនឲ្យបងសន្យា ” រវាងអូននឹងបង បងមិនអាចទៅណាមុនអូនបានទេ ព្រោះតែអូនមិនដឹងថាត្រូវបន្តរស់នៅដោយរបៀបណា ក្រោយពេលបងចាកផុត ។

បងត្រូវតែជាអ្នកជូនដំណើរអូន ទុកឲ្យអូនទៅចាំបងនៅទីនោះវិញ ” បងក៏បានព្រមតាមសន្យាទឹកភ្នែក ។ ថ្ងៃនេះក៏ចូលមកដល់សម្រាប់បងពិតមែន 😞🙏🏻 ឲយតែពេលអូនសប្បាយចិត្តអូនតែងតែស្នើរសុំសន្យាមួយពីបង

❤️🙏🏻😞 បរពន្ធជាទីស្រឡាញ់ ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូតណាម្ចាស់ជីវិតបង អូនជាបេះដូងបងជានិច្ចប្រពន្ធជាទីស្រឡាញ់ បងនៅតែស្រឡាញ់អូនរហូតអស់មួយជីវិតបង អូនទីនៗ បងនឹងមើលថែ ថ្នាក់ថ្នមឲ្យបានល្អ ដូចកាលដែលបងមើលថែអូនប្រពន្ធជាទីស្រឡាញ់ ❤️🙏🏻😞 Soknath Darasina៕

Related posts

Leave a Comment