បងស្រីអូន អ្នកខ្លះថាខ្ញុំឆ្កួត ដៃខ្លីចង់ស្រវាអោបភ្នំ តែការពិតក្ដីស្រម៉ៃដែលធំ គឺប្រាកដជាអ្នកដែលស្ដាប់យេីងសេីចចំអកមិនខាន តែវាក៏….

ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយអំពី អ្នកនាងស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ជាមនុស្សរបស់សង្គមខ្មែរម្នាក់ ដែលទទួលបានការគោរព ស្រលាញ់ និងសរសើរពីប្រជាពលរដ្ឋខ្មែរ

ក៏ព្រោះតែទឹកចិត្តដ៏ល្អ និងភាពសាមញ្ញរបស់អ្នកនាង ទោះបីជាមានទ្រព្យសម្បត្តិប៉ុណ្ណា ក៏នៅតែធ្វើខ្លួនធម្មតាៗ ស្ទើរតែគ្មានអ្នកណាដឹងថាគាត់មានប៉ុណ្ណានោះទេ។ ហើយមិនខុសពីរាល់ដង ថ្ងៃនេះ អ្នកនាងស្រី

អូន ក៏បានចែករំលែកសារអប់រំដ៏មានន័យថា: “ខ្ញុំបានបង្កេីតក្ដីស្រម៉ៃរបស់ខ្ញុំតាំងពីអាយុ ជាងដប់ឆ្នាំម៉្លេះ អ្នកខ្លះថាខ្ញុំឆ្កួត ដៃខ្លីចង់ស្រវាអោបភ្នំ តែការពិតក្ដីស្រម៉ៃដែលធំ

គឺប្រាកដជាអ្នកដែលស្ដាប់យេីងសេីចចំអកមិនខាន តែវាក៏ជាក្ដីស្រម៉ៃដែលអាចកែប្រែជីវិតរបស់អ្នកបានដូចគ្នា បង្កេីតក្ដីស្រម៉ៃ ធ្វេីមួយទំហឹង កុំបោះបង់”៕

Related posts

Leave a Comment