គួរប្រុងប្រយ័ត្ន! ម្តាយទៅលាងចាន ទុកកូន ចោលមួយភ្លេត ស្រាប់តែកូនមានស្ថានភាពលំបាកដកដង្ហើម ចុងក្រោយប្រើវិធីម្យ៉ាងដោយខ្លួន ទើបកូនស្រីរបស់គាត់បាន….

ជារឿងមួយដែលអ្នកម្តាយគ្រប់រូបគួរឲ្យដឹង និងចែករំលែក ក្រោយពីមានបងស្រីម្នាក់ជាម្តាយ ព្រលឹងមិននៅក្នុងខ្លួន ក្រោយឃើញសភាពកូនរបស់ខ្លួនបែបនេះ ហើយគណនីហ្វេសបុករបស់ម្តាយរូបនេះឈ្មោះ Be Be (ប៉ុច ប៉ុច)

ដោយគាត់បានរៀបរាប់លំអិតទាំងអារម្មណ៍ភ័យថា: សុំទោសទុកជាមុនបងប្អូនរួមហ្វេបុកទាំអស់ ដែលខ្ញុំផុសរូបនេះ តែខ្ញុំចង់ចែករំលែបទពិសោធ៍ ដែលខ្ញុំបានជួបផ្ទាល់ នឹងអ្វីអោយខ្ញុំមានការប្រយ័ត្នកាន់តែខ្ពស់ កូនខ្ញុំម្សិលមេញ

គាត់អង្គុយលេងម្នាក់ឯងខ្ញុំរវល់លាងចាន មិនបានបានមើលគាត់បានលេបកាក់ 10원 ចូលដល់បំពង់ក យំ ក៍មិនចេញ ស្រែកក៍មិនចេញ ស្ទះ គាំង ដកដង្ហើមលែងរួច ខ្ញុំពេលនោះ ភ័យចង់ដាច់ខ្យល់ រៀបហៅ119ហើយ

តែខ្ញុំគិតថាទំរាំ119មកដល់កូនខ្ញុំអាចនឹងយឺតពេល ខ្ញុំនឹកឃើញពេលពេទ្យបានណែនាំ 긴급상황 ខ្ញុំបានចាប់កូនខ្ញុំគោះខ្នង លើកជើងឡើងលើគោះខ្នងគាត់ ខ្លាំងៗ គាត់ក៍ក្អួត ធ្លាក់កាក់ចេញមកវិញ លោកអើយខ្ញុំភ័យចង់ងាប់ហើយ សូមផ្តាំទៅអ្នកម្តាយគ្រប់រូប សុំអោយមានការប្រយ័ត្នអោយបានខ្ពស់ ម្សិលមេញ ប្រហែសតែបន្តិចមិនដឹងថា មានរឿងអីកើតឡើងទេ លោកអើយ ភ័យចង់ដាច់ខ្យល់😭😭៕

Related posts

Leave a Comment