កូរ៉េខាងជើងបន្ទោសកូរ៉េខាងត្បូង ដែលគ្រប់គ្រងមន្ត្រីមិនបានល្អ ទើបនាំឲ្យមន្ត្រីរូបនោះ ត្រូវខ្លួនបាញ់សម្លា ប់

ដោយយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយស្តីបន្ទោសចំៗទៅលើប្រទេសកូរ៉េខាងត្បូងថា គ្រប់គ្រង មន្ត្រីមិនបានល្អ ទើបបង្កឲ្យមានការបាញ់សម្លាប់មន្ត្រីជលផល ពីសំណាក់ឆ្មាំការពារដែនសមុទ្រកូរ៉េខាងជើង កាលពីខែកញ្ញា ។

នៅក្នុងឧប្បត្តិហេតុនោះ ឆ្មាំការពារដែនសមុទ្ររបស់យើង បានបាញ់ទៅលើមន្ត្រីម្នាក់ បន្ទាប់ពីរូបគេបាន ព្យាយាម ចូលមកកាន់ដែនទឹកកូរ៉េខាងជើង។ វាគឺជាលទ្ធផលដែលបានមកពី ការគ្រប់គ្រងពលរដ្ឋមិន ត្រឹមត្រូវ នៅតំបន់ក្តៅដែលមានស្ថានការណ៍ផុយស្រួយ ជាពិសេសនោះ គឺនៅអំឡុងពេលដែលជំងឺ កូវីដ១៩ កំពុងរាតត្បាតដ៏តានតឹង។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានបន្តទៀតថា ហេតុដូច្នេះ ការស្តីបន្ទោសចំពោះឧប្បត្តិហេតុនេះ គួរតែទៅលើភាគីកូរ៉េខាងត្បូង។ នេះគឺជាជំហររបស់យើង ដែលមិនអាចប្រកែកបាន។ ឧប្បត្តិហេតុកាលពីខែកញ្ញានោះ បានធ្វើឲ្យប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន សរសេរលិខិតសម្តែងការសោកស្តាយ និងសុំទោស យ៉ាងកម្របំផុតមកកាន់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន ។

Related posts

Leave a Comment