តួឯកស្រី កមារី ២៥ ឆ្នាំ នី មុល្លីកា កូន ២ មែន តែនៅផ្អែមល្ហែមខ្លាំងជាមួយស្វាមី មិនខុសពីគ្រាផ្តើមស្នេហ៍ដំបូង

បើគិតមកដល់ឆ្នាំ ២០២០ នេះ អតីតតារាសម្តែងស្រីល្បីឈ្មោះ នី មុល្លីកា បានរៀបការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វកររស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក បានជិត ១០ ឆ្នាំហើយតាំងពីឆ្នាំ ២០១១ ដោយទទួលបានកូនជាចំណងដៃអាពាហ៍ពិពាហ៍ ២ នាក់ គឺប្រុសម្នាក់ និង ស្រីម្នាក់ ។

បន្ទាប់ពីរៀបការរួច តួឯកស្រី កមារី ២៥ ឆ្នាំ នី មុល្លីកា ក៏ត្រូវបានស្វាមីធានាឱ្យចេញទៅរស់នៅជាមួយភ្លាមៗដែរ និង ពេលនេះកំពុងរស់នៅជុំគ្រួសារយ៉ាងមានសេចក្តីសុខ និង សុភមង្គលខ្លាំងបំផុត ដោយអ្នកគាំទ្របានឃើញយ៉ាងច្បាស់តាមរយៈការបង្ហាញពីជីវិតឯកជនរបស់គ្រួសារនាងលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗនោះ ។ ទោះបីថាបានរៀបការ និង ក្នុងពេលនេះអតីតតារាសម្តែង នី មុល្លីកា ទទួលបានកូនជាចំណងដៃពីអាពាហ៍ពិពាហ៍ដល់ទៅ ២ នាក់ក្តី ប៉ុន្តែមើលទៅជីវិតគូស្នេហ៍របស់នាង និង ស្វាមីកាន់តែបន្តល្អូកល្អិនផ្អែមល្ហែមលើសដើម ដោយពេលខ្លះសឹងតែដូចនឹងពេលដែលនាង និង ស្វាមីកំពុងទាក់ទងគ្នាជាគូសង្សារទៀតផង ។ ជាក់ស្តែងដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្តែងស្រី នី មុល្លីកា

Related posts

Leave a Comment