ឧកញ៉ាម៉ុង ឫទ្ធី​ សម្ដែងការហួសចិត្តអ្នកមកកម្សាន្តចំការដូងប្រេង​ បន្ទោបង់ ចោលសំរាម ពាសវាលពាសកាល

ឯកឧត្កមបណ្ឌិត​ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្ដែងការហួសចិត្ត នៅពេលដែលអ្នកដើរកម្សាន្តមួយចំនួន បានមកដល់ចំការដូងប្រេង របស់លោក ដែលបានចំណាយកម្លាំងកាយចិត្ត បង្កើតឡើងអស់រយៈពេល ២៥ឆ្នាំមកហើយនោះ ពួកគេបានបន្ទោបង់ និងចោលសំរាម ពាសវាលពាសកាល។

ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរនៅលើផេករបស់ខ្លួនថា «បើគឹត​ពីឆ្នាំ​១៩៩៥ រហូត​មកដល់​ឆ្នាំ​២០២០នេះ​ ពេលវេលា​បាន​កន្លង​ផុតទៅ​​២៥ឆ្នាំ​បាត់ទៅហើយ ដែលខ្ញុំ​បានខិតខំ​លះបង់​​ចំណាយ​កម្លាំង​កាយ​ កម្លាំង​ចិត្ត​រួមជាមួយ​និង​ថវិការ​ផង​ដែ​ ដើម្បី​ដាំ​បង្កើតបាន​ជាចំការ​ និង​សាងសង់​រោងចក្រ​កែច្នៃ​ដូងប្រេង​នេះឡើង ​ក្នុងគោលបំណង​អោយកូន​ខ្មែរ​យើង ​បាន​ឃើញច្បាស់​ផ្ទាល់ និង​ភ្នែក​ដំណាំ​កសិឧស្សាហកម្ម​មួយនេះ​ ដោយមិន​ចាំបាច់​ចំណាយ​ពេល​វេលា​ និង​ថវិកា​រ​ទៅមើលនៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឬ​ឥណ្ឌូនេស៊ី​ តែជា​អកុសល​បុគ្គល​មួយចំនួន​មិនត្រឹមតែ​មីនបាន​ដឹង​គុណ​បំណាច់​នេះទេ​ ក្រោយ​ពីពួកគេ​មកលេង​កម្សាន្ត​ជ្រកក្រោម​ម្លប់ដើមដូងប្រេង​ដោយឥតគឹតថ្លៃ​ Free ទាំងអស់​រួច​ហើយ​ ពួកគេ​បាន​បន្ទោបង់ បោះ​សំរាមចោល​ពាស់វាល​ពាស់កាល​»។

ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរទៀតថា អាកប្បកិរិយាបែបនេះ បាន​បន្ថែម​បន្ទុក​ចំណាយ​មួយ​ផ្នែក​ទៀត​ មកអោយ​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​វិនិយោគ​ទុន​ដំណាំ​ដូងប្រេង​កម្ពុជា​ ទទួល​បន្ទុក​បន្ថែម​ទៀត​។ ខ្ញុំ​លែង​អំពាវនាវ​អីទៀតហើយ​ស្រេច​និង​ចិត្ត​របស់​ពួកគេ​​ចង់ទៅចុះ​ បើអ្នក​មិន​ចេះស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ទៅហើយ​ ទុកដូចជា​មិនចេះ​ស្រឡាញ់​អាយុ​ជីវិត​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​ក្រុមគ្រួសារ​ខ្លួនឯង​ផងដែរ​ ខ្ញុំ​សូម​អរគុណ​និង​អរព្រះគុណ​ដល់ប្រីយមិត្ត​យើង​ដែលចេះ​ ជួយ​ថែរក្សា​ការពារ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ៕

Related posts

Leave a Comment