លឿនដូចរន្ទះ តួអង្គកុមារី ២៥ ឆ្នាំ កាលពីតូច ធំពេញកំលោះស្ដូក សង្ហាណាស់

បើក្រឡេកទៅកាលពីឆ្នាំ ២០១២ កន្លងទៅនោះ មហាជនប្រាកដជាធ្លាប់បានទស្សនាជាច្រើនមកនូវ ខ្សែភាពយន្តរឿង កុមារី ២៥ ឆ្នាំ ដែលមានការនិពន្ធ និង ដឹកនាំសម្តែងដោយ លោកស្រី ពាន់ ភួងបុប្ឋា។ កន្លងមក ខ្សែភាព យន្តនេះ ក៏ទទួលបានការសរសើរជាហូរហែរមកហើយដែរ ពីសាច់រឿង និង ទេពកោសល្យនៃការសម្តែងរបស់តួអង្គល្បីៗជាច្រើនដូចជា លោក ប៉ែន ចំរុង លោក ញ៉ែម សុគន្ធ អ្នកនាង នី ម៉ូនីកា និង អ្នកនាង សារ៉ាយ សក្ខិណា ជាដើម រហូតមានការផលិតដល់ទៅ ៣ វគ្គ ហើយគិតមកដល់ឆ្នាំ ២០២០ នេះ។

យ៉ាងណាមិញ បើសិនជាក្រឡេកទៅវគ្គ ១ ដែលផលិតតាំងពីឆ្នាំ ២០១២ មកនោះលោកអ្នកប្រាកដជាធ្លាប់បានទស្សនាចម្រៀងមួយបទចំណងជើងថា លោកពូ ហើយក៏ធ្លាប់បានយល់ច្រឡំថាអ្នកចម្រៀង និង តួអង្គកុមារី    ២៥ ឆ្នាំ នៅពីតូចនោះគឺជាក្មេងស្រីពិតប្រាកដមែន។

Related posts

Leave a Comment