ថាមែនៗ! ក្រោយផ្ទុះការចាប់អារម្មណ៍ ក្មេងស្រីតូច ច្រៀងបទ ពឺតៗ មានអ្នកស៊ែរដល់ជិត ៤ម៉ឺនដង ស្រាប់តែម្ចាស់បទ លោក ខេមរៈ សិរីមន្ត ក៏លាន់មាត់ថា… (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្តាប់បទថ្មីរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត គឺបទ “ពឺតៗ” ជាមិនខាន ដែលជាបទចម្រៀងញាក់ មានលាយជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ

ហើយមកដល់ពេលនេះផងដែរ មួយបទនេះមានចំនួនអ្នកចូលទស្សនាដល់ទៅជិត 6 លានដងទៅហើយ ដែលនេះជាចំនួនលេខដ៏ច្រើន និងអាចចាត់ទុក្ខថាជាបទដ៏ល្បីរបស់លោក ខេមរៈ សិរីមន្ត ផងដែរ។

ដោយសារតែល្បីពេក សូម្បីតែក្មេងស្រីម្នាក់ ក៏អាចច្រៀងបទរបស់លោក ខេមរៈ សិរីមន្ត បានយ៉ាងល្អ ទោះបីជាមិនសូវស្តាប់បាន តែអាចស្តាប់បានថាក្មេងស្រីម្នាក់នេះ ពិតជាមានដុងសិល្បៈតាំងពីក្មេងទៅហើយ

ជាពិសេសមានមហាជនស៊ែរវីដេអូរបស់ក្មេងស្រីនេះដល់ទៅជិត 4 ម៉ឺនដងឯណ្នោះ។ ក្រោយបានមើលវីដេអូរបស់ក្មេងស្រីនេះហើយ លោក ខេមរៈ សិរីមន្ត បានលាន់មាត់ថា: ឆ្លាតហើយ គួរឲ្យស្រលាញ់ណាស់ក្មួយស្រី៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment