អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតសត្វបក្សីជិត៤០០ក្បាល ដែលបានកំពុងដាក់លក់ នៅតាមបណ្តោយផ្លូវជាតិលេខ៥

កំពង់ឆ្នាំង៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Wildlife Alliance Cambodia (អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ) បានឲ្យដឹងថា “កាលពីថ្មីៗនេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដកហូតសត្វបក្សីជិត៤០០ក្បាលដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

បក្សីងា ប់ចំនួន៣៦៥ក្បាលត្រូវបានរកឃើញក្នុងការចុះបង្ក្រាបនេះ រួមទាំងសត្វព្រាបងា ប់ចំនួន០៩ក្បាល។ សត្វព្រាបចំនួន២២ក្បាលដែលនៅរស់ត្រូវដោះលែង អោយចូលទៅក្នុងព្រៃវិញ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)។ ក្នុងការចាប់អ្នកលក់សត្វខុសច្បាប់គឺមានភាពពិបាកមែនទែន ដោយសារតែអ្នកលក់ទាំងនោះតែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ រឺអ្នកលក់សត្វព្រៃទាំងនោះបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាសមត្ថកិច្ចសត្វព្រៃបានចុះមកធ្វើការបង្ក្រាប។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ការយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម រឺការប្រើប្រាស់សាច់សត្វព្រៃមានន័យថាជាការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងត្រូវតែរួមគ្នាការពារសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់។

Related posts

Leave a Comment